adverise with khmeread 22 10

ពិតជា​អស្ចារ្យ​ណាស់ ត្រឹម​ស្លឹក​ត្របែក​មួយ​អាច​កម្ចាត់​មុន ស្នាម​ជ្រួញ អាចម៍រុយ និង​អា​ឡែ​ស៊ី​ស្បែក​ដោយសារ​កម្តៅថ្ងៃ​

    ​ត្របែក​គឺជា​ថ្នាំ​សម្លាប់​មេរោគ ជា​ថ្នាំ​បញ្ឈប់​ការហូរ​ឈាម និង​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ Anthelmintic (​សម្លាប់​ព្រូន​អៀន​តេន​ញ៉ា​)​។ ស្លឹក​របស់​វា​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​មុខរបួស​ដាច់រយះ​។ វា​ក៏​ជា​ថ្នាំស្ពឹក​សម្រាប់​ធ្មេញ​ល្អ​បំផុត​មួយ​ដែរ​។​

​    ​ដោយឡែក​ស្លឹក​របស់​វា​អាចជួយ​ដល់​សម្រស់​ដូចជា បំបាត់​ជ្រួញ​, ព្យាបាល​មុន​, ព្យាបាល​រលាក​ស្បែក និង បំបាត់​ស្នាម​ខ្មៅ​អាចម៍រុយ និង​អា​ឡែ​ស៊ី​ស្បែក​ដោយសារ​កម្តៅថ្ងៃ​ផងដែរ​។​

​    ​* របៀប​ប្រើ​៖
​    ​- បេះ​ស្លឹក​ត្របែក​ស្រស់ ៤ ទៅ ៥ សន្លឹក ហើយ​ប្រសិនបើ​ចង់​ព្យាបាល​រលាក​ស្បែក ត្រូវ​ប្រើ​ស្លឹក​ក្រៀម​។​
​    ​- ដាក់​វា​ទៅក្នុង​ទឹក​កំពុងពុះ ១ កូន​ឆ្នាំង ទុកចោល​រហូតដល់​វា​ចេញ​ពណ៌​ត្នោត​។​
​    ​- ទុកឱ្យ​វា​ត្រជាក់ បន្ទាប់មក​យក​សំឡី​ជ្រលក់​ជូត​លើ​មុខ​ដែលមាន​បញ្ហា និង​ទុកចោល ១៥ នាទី សឹម​លាងមុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​
​    ​- ធ្វើ​បែប ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ចាំមើល​សម្រស់​របស់លោក​អ្នកនឹង​ប្រែ​ទៅជា​ស្អាត​កម្រិតណា​៕

adverise with khmeread
ប្រភព៖ recipesfornaturalremedies

អ្នកនឹងចូលចិត្ត

មតិយោបល់