1

ផ្អើល​ឃើញ ជ្រុះ​វត្ថុ​ចម្លែក​មួយ ពេល​លោកស្រី Hillary Clinton សន្លប់​ក្នុង​ដៃ​អង្គរក្ស​!

    ​កាលពី​ថ្ងៃទី ១១ ខែកញ្ញា​នេះ បេក្ខជន​ប្រធានាធិបតី​មកពី​គណៈបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton បាន​ចាក​ចេញពី​ពិធី​រំ​ឮ​ក​ខួប ៩/១១ មុនគេ​បន្ទាប់ពី​គាត់​មាន​អារម្មណ៍​ក្តៅខ្លួន​ខ្លាំង និង​ហាក់ដូចជា​ចង់​ដួលសន្លប់​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​យុទ្ធនាការ​របស់លោក​ស្រី​បាន​បញ្ជាក់ថា លោកស្រី​បានធ្វើ​តេស្ត​រកឃើញ​ជំងឺ​ជំងឺ​រលាក​សួត​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​នាពេលនេះ​គាត់​មាន​អា​ការៈល្អប្រសើរ​វិញ​ហើយ​។​

​    ​សាក្សីផ្ទាល់ភ្នែក​បាន​ថត​លោកស្រី​បាត់បង់​ជំហរ​ខណៈ​ការជួយ​ពី​សំណាក់​ក្រុម​អង្គរក្ស​ដើម្បី​សម្រួល​លោកស្រី​ចូលទៅក្នុង​ក្បួន​រថយន្ត​បាន​ផ្អើល​ពេញ​បណ្តាញ​សង្គម ដែល​នេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ជុំវិញ​សុខភាព​របស់លោក​ស្រី​អំឡុង​ការ​ឈរឈ្មោះ​បោះឆ្នោត​ខាងមុខនេះ​។​

​    ​ឥឡូវ​ការវាយតម្លៃ​ថ្មី​មួយ​នៃ​ឃ្លី​ប​វីដេអូ​នេះ​បានបង្ហាញ​អំពី​វត្ថុ​ចម្លែក​មួយ​ធ្លាក់​ចេញពី​ខោ​របស់​លោកស្រី​ខណៈ​គាត់​ត្រូវបាន​ជួយ​គ្រា​ចូល​រថយន្ត​។​

​    ​មាន​ទ្រឹស្តី​មួយចំនួន​ត្រូវបាន​លើក​យកមក​ជជែក​នៅលើ​បណ្តាញ​សង្គម Reddit ខណៈ​អ្នកគាំទ្រ​លោក Donald Trump បាន​អះអាងថា លោកស្រី Hillary បាន​ពាក់​ជើង​យន្ត​សម្រាប់​ជនពិការ ហើយ​ផ្នែក​មួយ​របស់​វា​បាន​ជ្រុះ​។​

​    ​ខ្លះទៀត​បានលើកឡើង​ថា វា​ជា​ក្រែ​ម​លាប​មាត់ ជា​កង​ដាក់​ស្បូន និង​អ្នក​ខ្លះទៀត​ដល់​ថ្នាក់​និយាយថា គាត់​ជា​មនុស្ស​យន្ត ដែល​គេ​បន្លំ​ឱ្យមក​ចូលរួម​ពិធី​ប៉ុណ្ណោះ​។​

​    ​ទោះយ៉ាងណា អ្នកកាសែត​ប្រចាំ​ប៉ុស្តិ៍ Fox News គឺ​លោក Rick Leventhal បាន​ពន្យល់​នៅលើ​គណនី Twitter របស់លោក​ថា "​វត្ថុ​ចម្លែក​ដែល​ធ្លាក់​ចេញពី​លោកស្រី Clinton នោះ​គឺជា​ដង​វ៉ែនតា​របស់លោក​ស្រី​"​។​

​    ​យ៉ាងណាក្តី រាល់​ការអះអាង​ទាំងនេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​ក្រុមការងារ​របស់លោក​ស្រី Hillary Clinton នៅឡើយ​ទេ​៕

ប្រភព៖ ​ដេលី​ស្តា

អ្នកនឹងចូលចិត្ត

មតិយោបល់