adverise with khmeread 1

អ្នក​មេម៉ាយ​រូបនេះ​ពិតជា​មិនធម្មតា​ទេ អាច​ច្នៃ​កុងតឺន័រ​ធ្វើ​ផ្ទះ​ដ៏​ស្អាត​ដោយ​ខ្លួនឯង ទុកឱ្យ​កូន​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​

    ​អ្នកស្រី Lulu គឺជា​អ្នក​ជនបទ​ម្នាក់​មកពី​ប្រទេស​អា​ហ្ស​ង់​ទីន ដែល​ឥឡូវនេះ​គាត់​កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក​ជាមួយ​កូនស្រី​របស់គាត់​។ ស្ត្រី​មេម៉ាយ​រូបនេះ​បាន​ត្រឡប់​ទៅ​សិក្សា​នៅ​សាលា​ឡើងវិញ ប៉ុន្តែ​មិន​ចាប់អារម្មណ៍​ទម្លាប់​ធ្វើការ​ពី​ម៉ោង ៩ ដល់ ៥ ល្ងាច ឬ របៀប​រស់នៅ ដែល​ទាមទារ​ធ្វើ​ការងារ​ឥតឈប់ឈរ​ដើម្បី​បង់ថ្លៃ​ជួល​ផ្ទះ​ទេ​។​

​    ​នៅពេល​ដល់ពេល​ដែល​គាត់​ត្រូវ​រើរ​ទីលំនៅ អ្នកស្រី​បានសម្រេច​ចិត្ត​ផ្លាស់​ទៅ​រស់នៅក្នុង​ធុង​កុងតឺន័រ​ជាមួយ​កូនស្រី​របស់គាត់​។ ធុញ​កុងតឺន័រ​នេះ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ទៅមក​ពី​ប្រទេស​ចិន បាន​ប្រែ​ទៅជា​ទីកន្លែង​ស្នាក់នៅ​ដែល​ពោរពេញ​ទៅដោយ​ការច្នៃប្រឌិត​។​

​    ​ដោយ​គ្មាន​បទពិសោធន៍​សាងសង់ អ្នកស្រី Lulu បាន​ចំណាយពេល​មួយខែ និង​ទឹកប្រាក់​ចំនួន ៤.០០០ ដុល្លារ​ដើម្បី​តម្លើង​បង្អួច អ៊ី​សូ​ឡង និង​ផ្ទះបាយ ដែល​រួមមាន​ទាំង​ម៉ាស៊ីនកម្តៅ​ទឹក និង​ចង្ក្រានហ្គាស​។​

​    ​ធុង​កុងតឺន័រ​នេះ​ត្រូវការ​ទីធ្លា​ត្រឹមតែ ១៤ ម៉ែត្រការ៉េ​ប៉ុណ្ណោះ ហើយ​អ្នកស្រី Lulu បានសម្រេច​ចិត្ត​បង្កើន​ទីធ្លា​បន្ថែមទៀត​ដើម្បី​សាងសង់​បន្ទប់ទឹក​នៅលើ​កន្ទុយ​សណ្តោង​ពីក្រោយ​កុងតឺន័រ​មួយ​ថែមទៀត​។​

​    ​នេះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​ថា អ្នកស្រី Lulu កំពុង​ជម្នះ​ការយល់ឃើញ​ទូទៅ​ថា​ម្តាយ​គ្រប់រូប​សុទ្ធតែ​ធម្មតា​មិនអាច​ធ្វើការ​រប​ស់បុរ​ស​បានឡើយ តែ​ធាតុពិត​គាត់​អាច​ច្នៃ​កុងតឺន័រ​ធ្វើជា​ផ្ទះ​ដ៏​ស្អាត​សម្រាប់​កូន​របស់គាត់​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់