adverise with khmeread 0

ស្ត្រី​ពពោះ​ភាគច្រើន​ទទួលទាន​អាហារ​ទាំង ៩ មុខ​នេះ​ដើម្បីឱ្យ​កូន​កើតមក​មាន IQ ខ្ពស់​

    ​វា​គឺជា​សុបិន​របស់​អ្នក​ម្ដាយ​គ្រប់រូប ដែល​ចង់​មានកូន​ឈ្លាសវៃ​និង​មាន​សុខភាព​ល្អ​។ រឿង​ទាំងនេះ​គឺ​អាស្រ័យ​លើ​កត្តា​របប​អាហារ​របស់​អ្នក​ម្ដាយ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ម្ដាយ​មិន​ទទួលទាន​អាហារ​ដែលមាន​អាស៊ីត​ហ្វូ​លិ​ក​, វីតាមីន D, ជាតិ​ដែក ។​ល​។ ពេលនោះ​ឱកាស​មានកូន​ខ្វះ​ជីវជាតិ ខ្សោយ​បញ្ហា​នឹង​កើតឡើង​ខ្ពស់​ជាមិនខាន​។​

​    ​របប​អាហារ​ត្រឹមត្រូវ​អាចធ្វើឱ្យ​កើនឡើង IQ ខ្ពស់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដូច្នេះហើយ​អ្នក​ម្តាយ​គ្រប់រូប​គួរ​គិតគូរ​រឿងនេះ​ឱ្យ​ច្បាស់លាស់​មុននឹង​ទទួលទាន​អាហារ​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​ម្ដាយ​គ្រប់រូប​គួរ​ពិសារ អំឡុងពេល​ពរ​ពោះ​ដើម្បីឱ្យ​ខួរក្បាល​កូន​ឆ្លាត​វៃ និង​សុខ​ភាពល្អ​។​
​    ​១. ខ្លាញ់ត្រី​

​    ​២. ស៊ុត​

​    ​៣. យ៉ា​អួ​

​    ​៤. ស្ពៃ​ស្ពី​ណា​ច់ សាច់មាន់​គ្មាន​ជាតិ​ខ្លាញ់ និង​សណ្ដែកបាយ​

​    ​៥. ផ្លែ​បឺ​រ​ខៀវ ឬ Blueberry

​    ​៦. វីតាមីន D (​ស៊ុត ឈី​ស សាច់គោ ថ្លើម ។​ល​។​)

​    ​៧. ជាតិ​អ៊ីយ៉ូត (​ត្រី​សមុទ្រ អយ​ស្ទ័​រ ស៊ុត យ៉ា​អួ ។​ល​។​)

​    ​៨. បន្លែ​ពណ៌​បៃតង​

​    ​៩. ចេកអាំង (​មាន​អាស៊ីត​ហ្វូ​លិ​ក​)៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់