ស្តាប់ទៅដូចជានៅក្នុងរឿងប្រឌិតវិទ្យាសាស្ត្រ ប៉ុន្តែបើយោងតាមការឯកសារថ្មីមួយរបស់ NOVA ដែលមានចំណងជើងថា "Memmory Hackers" ដែលបានចាក់បញ្ចាំងនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញពីវិធីលុបការចងចាំ និងរឿងជាច្រើនទៀតដែលមិនល្អចេញពីខួរក្បាលរបស់មនុស្សបាន។
ក្នុងចំណោមមនុស្សនៅក្នុងឯកសារនោះមានប្អូនប្រុសម្នាក់ឈ្មោះ Jake Hausler វ័យ ១២ ឆ្នាំមកពីទីក្រុង St. Louis ដែលអាចចងចាំអ្វីៗទាំងអស់នៅពេលគាត់មានអាយុ ៨ ឆ្នាំ។ Jake គឺជាមនុស្សវ័យក្មេងបំផុតដែលបានធ្វើតេស្តជាមួយបច្ចេកទេសមួយហៅថា Highly Superior Autobiographical Memory ដែលធ្វើឱ្យគាត់ពិបាកសម្គាល់ជាខ្លាំងរវាងការចងចាំមិនល្អ និងការចងចាំល្អៗកាលពីអតីតកាល។
លោក André Fenton អ្នកវិទ្យាសាស្ដ្រផ្នែកប្រព័ន្ធសរសៃប្រសាទដ៏លេចធ្លោមួយរូបបច្ចុប្បន្នកំពុងធ្វើការលើបច្ចេកទេសលុបចោលការចងចាំអាក្រក់ៗទាំងឡាយចេញពីខួរក្បាលមនុស្សនេះ។
ភាពយន្តឯកសារ Memory Hackers ត្រូវបានចាក់បញ្ជាំងនៅសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃពុធសប្តាហ៍មុន ហើយនឹងចាក់បញ្ជាំងនៅលើប៉ុស្តិ៍ PBS America នៅឯចក្រភពអង់គ្លេសនៅពេលដ៏ខ្លីខាងមុខ៕
