1

អ្នកជិតខាង​ឃើញ​ស្ត្រី​ម្នាក់​នៅផ្ទះ​អត់​ចេញ​ធ្វើការ​ងារ​អី​សោះ ឆ្លៀត​ចូល​សួរ​បែប​ឌឺដង ចម្លើយ​របស់គាត់​ធ្វើឱ្យ​អ្នក​សួរ​ស្ងាត់​ដូច​គេ​ចុក​!

    ​ថ្ងៃមួយ​អ្នកជិតខាង​ម្នាក់​នឹក​គិតក្នុងចិត្ត​ថា ស្ត្រី​ម្នាក់​នៅក្បែរ​ខាង​ខ្លួន​ដូចជា​មានសំណាង​ហួសហេតុ​ពេក​ហើយ ដេក​តែ​ស៊ី ចាំ​ប្តី​រកលុយ​មក​ចិញ្ចឹម មិន​ដូច​ខ្លួន​ខំប្រឹង​យប់​ថ្ងៃ​ដើម្បី​រកលុយ​ចូល​ផ្ទះ ហើយក៏​ឆ្លៀត​សួរ​ឌឺដង​ថា តើ​អ្នកជា​ស្ត្រី​ធ្វើការ ឬ​ជា​មេផ្ទះ​?

​    ​ស្ត្រី​នោះ​ឆ្លើយតប​វិញ​ថា "​ចា៎ នាង​ខ្ញុំ​ជា​ស្ត្រី​មេផ្ទះ​ធ្វើការ​ពេញ​ម៉ោង​។ ខ្ញុំ​ធ្វើការ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​។ ខ្ញុំ​ជា​ម្តាយ ជា​ភរិយា ជា​កូនស្រី និង​ជា​កូនប្រសា​ស្រី​"​។​

​    ​គាត់​បន្តទៀតថា "​ខ្ញុំ​ជា​ម៉ោង​រោទិ៍ ជា​ចុងភៅ ជា​ខ្ញុំបម្រើ ជា​គ្រូបង្រៀន ជា​អ្នករត់​តុ ជា​ដូនជី ជា​គ្រូពេទ្យ ជា​អ្នកជំនាញ​សព្វ​មុខ ជា​មន្ត្រី​សន្តិសុខ ជា​អ្នកផ្តល់​ប្រឹក្សា និង​ជា​អ្នក​លួងលោម​។ ខ្ញុំ​គ្មាន​ថ្ងៃ​ឈប់សម្រាក គ្មាន​ថ្ងៃ​ឈប់​ព្យាបាល​ជំងឺ ឬ សូម្បី​ឈប់​បាន​កន្លះ​ថ្ងៃ​។ ខ្ញុំ​ធ្វើការ​មិនដឹង​យប់​ថ្ងៃ​...​ខ្ញុំ​ចាំ​ទទួល​ទូរស័ព្ទ​គ្រប់​ម៉ោង ហើយ​អ្វីដែល​ទទួលបាន​មិនមែន​ប្រាក់កម្រៃ​ទេ តែ​ជា​ពាក្យ​មួយ​ប្រយោគ​យ៉ាង​ដូច្នេះ នៅផ្ទះ​ធ្វើ​ស្អី​ខ្លះ​?"​។​

​    ​អ្នកជិតខាង​បាន​ត្រឹម​បាត់មាត់​ដូច​គេ​ចុក ហើយ​ដើរចេញ​ទាំង​ខ្មាស់​ខ្លួនឯង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់