adverise with khmeread Cus1473091693

ប្រ​ធានា​ធីប​តី Rodrigo Duterte អំពាវនាវ​ឱ្យ​ដក​កងទ័ព​ពិសេស​អាមេរិក​ចេញពី​តំបន់​ភាគខាងត្បូង

    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឱ្យមាន​ការដក​កងទ័ព​អាមេរិក​ចេញពី​កោះ​ភាគខាងត្បូង ដែលមាន​ចលាចល ដោយ​ខ្លាច​ថា វត្តមាន​កងទ័ព​អាមេរិក​អាចធ្វើ​ស្មុគស្មាញ​ដល់​ការប្រយុទ្ធប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម ដែល​បានសម្លាប់​កាត់​ក្បាល​ប្រជាជន​លោកខាងលិច​ច្រើន​នាក់​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​លោក Rodrigo Duterte បាន​និយាយថា កងទ័ព​ពិសេស ដែល​ឥឡូវនេះ​កំពុង​បង្វឹក​ដល់​កងទ័ព​ហ្វីលីពីន​នោះ គឺជា​គោលដៅ​វាយប្រហារ​របស់​ក្រុម ISIS ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ (Abu Sayyaf) នៅពេលដែល​សកម្មភាព​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ឧទ្ទាម​ត្រូវបាន​បង្កើន​។​

​    ​លោក Duterte បាន​និយាយ​នៅក្នុង​សុន្ទរកថា​ក្នុងអំឡុង​ពិ​ធិ​ស្បថ​ចូលកាន់​តំណែង​របស់​ក្រុមមន្ត្រី​ថ្មី​ថា “​កងទ័ព​ពិសេស​ទាំងនេះ​ត្រូវ​ចាកចេញ​។ យើង​មិន​ចង់ឱ្យ​មានការ​បាក់បែក​ជាមួយ​អាមេរិក​នោះទេ​។ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ចាកចេញ​”​។​

​    ​លោក​បាន​បន្ថែមថា “​ពួក​ជន​សកម្មប្រយុទ្ធ​នឹង​សម្លាប់​ជនជាតិ​អាមេរិក​។ ពួកគេ​នឹង​ចាប់ពង្រត់​ជនជាតិ​អាមេរិក​ទាំងនោះ​ដើម្បី​ទទួល​ប្រាក់​លោះ​”​។​

​    ​កងទ័ព​ពិសេស​អាមេរិក​មួយចំនួន​ត្រូវបាន​សម្លាប់​នៅ​តំបន់​ភាគខាងត្បូង​នេះ ចាប់តាំងពី​ឆ្នាំ​២០០២ មក នៅពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូនទាហាន​ច្រើន​នាក់​ឱ្យមក​បណ្តុះបណ្តាល​និង​ណែនាំ​អង្គភាព​ទ័ព​ក្នុង​តំបន់ ដែល​ប្រយុទ្ធប្រឆាំង​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់