adverise with khmeread 14329159 1058628047585443 1295384859 o

​ឃាត់ខ្លួន​យុវជន​៣​នាក់ រក្សាទុក​ដាវ​សាំ​មូ​រ៉ៃ​នៅក្រោម​កែបម៉ូតូ

    ​ភ្នំពេញ ៖ យុវជន​បីនាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​ខ​ណៈ​ពេល​ឆែកឆេរ​រកឃើញ​ដាវ​ចំនួន​មួយ​ដើម​នៅក្រោម​កែបម៉ូតូ​របស់​ពួកគេ​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃទី១២ ​ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំនុច​គល់ស្ពាន​អាកាស​៧​មករា​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

​    ប៉ូលិសនិយាយថា​ មុនពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍ទឹកថ្លា​ ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង ​បានធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ ខណៈ​មកដល់​គល់ស្ពាន​អាកាស់​៧​មករា​ក៏​ប្រទះឃើញ​យុវជន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX -0641 ហើយ​ឃើញ​អ្នក​ទាំងបី​នោះ​ជិះ​បញ្ច្រាសទិស​ចរាចរ​ណ៍ ហើយ​ម៉ូ​តូ​របស់គេ​មិនមាន​គ្រប់​លក្ខ​ណៈ​គ្រប់គ្រាន់​ ក៏​សង្ស័យ​ដេញ​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​ក៏ប្រទះឃើញ​ដាវ​សាំ​មូ​រ៉ៃ​ចំនួន​មួយ​ដើម​នៅក្រោម​កែបម៉ូតូ​របស់​យុវជន​ទាំងបី​នាក់​នោះ។ ​ភ្លាមៗ​នោះ​កម្លាំង​ខាងលើ​បាន​នាំខ្លួន​យុវជន​ទាំងបី​នាក់​នៅ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​។​

​    ប៉ូលិសបន្តថា​ យុវជន​បីនាក់​ខាងលើ​ទី​១​.ឈ្មោះ បូ ទី ភេទ​ប្រុស អាយុ១៨​ឆ្នាំ មុខរបរ​ជាង​ថ្ម​ម៉ា​ត ស្នាក់នៅ​កន្លែងធ្វើការ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ត្រាំ​ង ខេត្តតាកែវ, ទី​២.ឈ្មោះ សុខ ជាតិ ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ ដូចគ្នា​ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា, និងទី​៣.​ឈ្មោះ ហ៊ុន ថា ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខរបរ​ដូចគ្នា​ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា។ 

    បច្ចុប្បន្ន​អ្នក​ទាំងបី​ព្រមទាំង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់