Untitled 1

អស់រលីង​មុខមាត់​បុរស​! បណ្តើរ​មិត្ត​ប្រុស​ដូច​បណ្តើរ​សត្វ​ឆ្កែ​នៅ​ចិន​

    ​តាម​វេ​ប​សាយ People's Daily Online បានឱ្យដឹងថា រូបភាព​ប្លែក​ទាំងនេះ​គឺ​បង្ហាញ​ស្ត្រី​ម្នាក់​ទំនងជា​មិត្តស្រី​កំពុង​បណ្តើរ​បុរស​ម្នាក់ទៀត​ដោយ​ប្រើ​ខ្សែ​អូ​សក​ឆ្កែ​នៅ​ដងផ្លូវ​មួយ​ក្នុងប្រទេស​ចិន​។​

​    ​អ្នក​ទាំងពីរ​ត្រូវគេ​ប្រទះឃើញ​កាលពី​ថ្ងៃទី ៩ កញ្ញា ក្នុង​ទីក្រុង​ហ្វ៊ូ​ចូ​វ ខេត្ត​ហ្វ៊ូ​ចៀន​ប្រទេស​ចិន​។ 

​    ​ជម្លោះ​ត្រូវបាន​ដោះស្រាយ​នៅពេល​ប្រជាជន​តេ​ហៅ​ប៉ូលិស​មក​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ពីរ​នាក់​នេះ​បានធ្វើឱ្យ​ស្ទះផ្លូវ​ខ្លាំងពេក​។ 

​    ​យោងតាម​របាយការណ៍ ស្ត្រី​ម្នាក់​នោះ​ត្រូវគេ​ប្រទះឃើញ​យក​ខ្សែ​អូ​សក​ឆ្កែ​បណ្តើរ​បុរស​នោះ​ប្រៀប​បី​ដូចជា​សត្វ​ឆ្កែ​មួយ​ក្បាល​យ៉ាង​អ៊ីចឹង​។ បន្ទាប់មក គេ​ឃើញ​ស្ត្រី​នោះ​យកដៃ​ទះ​ក្បាល​បុរស​នោះ​តិចៗ​ទៀតផង​។ 

​    ​សាក្សី​ម្នាក់​បានឃើញ​ឧបទ្ទវ​ហេតុនេះ​ផ្ទាល់​និយាយថា មនុស្ស​នាំគ្នា​ចោមរោម​មើល​គូស្នេហ៍ ដែល​ធ្វើឱ្យ​ស្ទះចរាចរណ៍​យ៉ាងខ្លាំង​នេះ រួច​តេ​ហៅ​ប៉ូលិស​មកជួយ​ដោះស្រាយ​។ 

​    ​ប៉ូលិស​បានមក​ដល់​ហើយ​ក៏​អាច​បញ្ចុះបញ្ចូល​ស្ត្រី​នោះ​ដោះលែង​បុរស​ម្នាក់​នោះ​។ ហេតុផល​ពីក្រោយ​រឿងហេតុ​នេះ​គឺ​មិនមាន​នរណា​ដឹង​នោះទេ​៕ 

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់