adverise with khmeread Nintchdbpict000266186172

Arsene Wenger និយាយថា Paris St.Germain ធ្លាប់​បញ្ចុះបញ្ចូល​ឱ្យ​ចាក​ចេញពី Arsenal បី​ដង តែ​មិន​ព្រម​ចេញ​ព្រោះ​ស្មោះស្ម័គ្រ​តែ​កាំភ្លើង​ធំ​

     Arsene Wenger បាន​ទទួលស្គាល់ថា គាត់​ធ្លាប់បាន​បដិសេធ​ការបញ្ចុះ​បញ្ចូល​បី​លើក​ពី​ក្លឹប​សេដ្ឋី​ប្រេង​អារ៉ាប់​របស់​បារាំង Paris St.Germain ដើម្បី​ក្លាយទៅជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ ក្នុង​គោលបំណង​បន្ត​ស្នាក់នៅ​ជាមួយនឹង​កាំភ្លើង​ធំ Arsenal ។​

​    ​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​រូបនេះ នឹងត្រូវ​ត្រឡប់​ទៅកាន់​ទឹកដី Parc des Princes សម្រាប់​ការប្រកួត​បើកឆាក​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League វគ្គ​ចែក​ពូ​ល​នៅ​រាត្រី​នេះ​ជាមួយនឹង​ក្លឹប​សេដ្ឋី​បារាំង​។​

​    ​ហើយ​គាត់​បាន​ទទូចថា គាត់​មានតែ​ភាពស្មោះត្រង់​តែមួយគត់​ទៅដល់ Arsenal ដែល​បាន​រារាំង​គាត់​ពី​ឱកាស​រក​កម្រៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ម្ចាស់​ក្លឹប​សញ្ជាតិ​កាតា​។​

​    ​Wenger បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ស្គា​ល់ពី Sheikh bin Kalifa យូរ​មកហើយ ប៉ុន្តែ​ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា​ខ្ញុំ​នៅតែមាន​ភាពស្មោះត្រង់​ចំពោះ Arsenal ដោយសារតែ​ខ្ញុំ​គិតថា វា​គឺជា​ក្លឹប​មួយ​ដែលមាន​លក្ខណៈសម្បត្តិ​ដែល​ខ្ញុំ​ស្រឡាញ់​។ ទាំងនោះ​ហើយ​ជាហេតុ​ដែល​ខ្ញុំ​បន្ត​ស្នាក់​នៅក្នុង​ទឹកដី​អង់គ្លេស​សម្រាប់​គ្រប់ពេល​នាពេលនេះ​"​។​

​    ​PSG បាន​បង្កើត​ការបញ្ចុះ​បញ្ចូល​របស់​ពួកគេ​សម្រាប់ Wenger ពេលដែល​មហាសេដ្ឋី​កាតា​បាន​ទិញ​ក្លឹប​មួយ​នេះ​កាលពី​ឆ្នាំ ២០១១ និង​បាន​ព្យាយាម​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ ២០១៣ និង​២០១៤៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់