adverise with khmeread 14355895 1058720037576244 473539175 n

បត់​ម៉ូតូឆ្លងផ្លូវ​មិន​ប្រយ័ត្នត្រូវរថយន្តបុករបួសធ្ងន់ស្រាលពីរនាក់

    កណ្ដាល ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយរវាង​រថយន្តបុក​ជាមួយ​ម៉ូតូ ​បណ្ដាល​ឱ្យ​របួស​​មនុស្ស​ប្រុស២​នាក់​ និង​ខូចខាត​មធ្យោបាយ​រថយន្ត​ និង​ម៉ូតូ​ស្រាល​ កាលពីវេលា​ម៉ោង​១៦ និង២០​នាទី ថ្ងៃទី​១២ ​ខែកញ្ញា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​1 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​24-25 ភ្នំពេញ​.​អ្នក​លឿង ក្នុងភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​


  
    ប៉ូលិសនិយាយថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ទាំង​២​បាន​ជិះ​ម៉ូតូ​ម៉ាក​គ្រិះ​អង្គរ​ពណ៌​ក្រហម​ពាក់​ស្លាកលេខ ភ្នំពេញ ១​ផ​.៩២៨៩  មាន​គ្នា​២​នាក់ បើក​ក្នុងទិសដៅ​អ្នក​លឿង ភ្នំពេញ ពេល​បើក​មកដល់​ចំណុចកើតហេតុ​អ្នកបើក​ម៉ូតូ​បាន​បត់​ឆ្លងផ្លូវ​ពីឆ្វេង​មក​ស្ដាំ​ ហើយ​​ពេល​បើក​ឆ្លង​មិនទាន់​ផុត​ផង​ស្រាប់​តែ​រថយន្ត​ម៉ាក់ kia morning ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 6460 ​អ្នកបើកបរ​ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើត​ហេតុ​បាន​គេចខ្លួនបាត់​) បើកបរ​ក្នុងទិសដៅ​​ភ្នំពេញ អ្នក​លឿង ហ្វ្រាំង​មិនទាន់​នៅពេល​ម៉ូតូ​បត់ ក៏បាន​បុក​ចំពាក់​កណ្ដាល​តួ​ម៉ូតូ​បណ្ដាលឱ្យមានរបួសធ្ងន់ស្រាលតែម្តង។

    ប៉ូលិសបន្តថា ភាគីខាងបើកបរម៉ូតូទី១.ឈ្មោះ ​លី ប៊ុ​យ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រងរបួស​បាក់ជើង​ខាងស្ដាំ និងទី២.ឈ្មោះ ​ម៉ម បញ្ញា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ជិះ​ពីក្រោយ​រងរបួស​ស្រាល អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ស្ដៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ។

    ក្រោយ​ទ​ទួល​បាន​ព័ត៌មាន ​ប៉ុស្ដិ៍​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវិធី​នឹង​ប្រមូលយក​មធ្យោបាយ​មកកាន់​អធិការដ្ឋាន​ស្រុក ដើម្បី​ស្រាវជ្រាវ​រក​អ្នក​​បើកបរ​រថយន្ត​តាម​នី​តី​វិធី​។​

    ចំពោះ​ករណី​ខាងលើនេះ​ បណ្ដាលមកពី​ជនរងគ្រោះ​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​នៅពេល​បត់​ឆ្លងផ្លូវ​ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​៕

adverise with khmeread

មតិយោបល់