adverise with khmeread 2b5ff4fa00000578 3785404 image a 52 1473684800986

Schweinsteiger កាន់តែ​អាម៉ាសមុខ​ខណៈ​បិសាច​ក្រហម​លុបឈ្មោះ​ចេញពី​បញ្ជី​ហិរញ្ញវត្ថុ​

    ​បិសាច​ក្រហម Manchester United បាន​លុបឈ្មោះ​ខ្សែបម្រើ​កណ្តាល​ជើងចាស់ Bastian Schweinsteiger ចេញពី​បញ្ជី​ទ្រព្យសកម្ម​នៅក្នុង​ការបោះពុម្ពផ្សាយ​ពី​គណនី​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត​របស់​ក្លឹប​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​វ័យ ៣២​ឆ្នាំ​រូបនេះ ត្រូវបាន​នាំមក​ទឹកដី Old Trafford ពី Bayern Munich កាលពី​ទីផ្សារ​រដូវ​កាល​ក្តៅ​ឆ្នាំមុន ដោយ​អតីត​អ្នកចាត់ការ​ចាស់​លោក Louis van Gaal ប៉ុន្តែ​ត្រូវបាន​ជាប់គាំង​អាជីព​ដ៏​អាក្រក់​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Jose Mourinho ។​

​    ​Schweinsteiger បច្ចុប្បន្ន​ត្រូវបាន​គេ​ដាក់ឱ្យ​ហ្វឹកហាត់​ឆ្ងាយ​ពី​ឈុត​ដំបូង ប៉ុន្តែ​គាត់​បាន​និយាយ​សង្កត់ធ្ងន់​នៅឯ​ចុងបញ្ចប់​ទីផ្សារ​ដោះដូរ​កីឡាករ​ថា បិសាច​ក្រហម​នឹង​ជា​ក្លឹប​ចុងក្រោយ​របស់គាត់​ក្នុង​តំបន់​អឺរ៉ុប ដោយ​និយាយថា​គាត់ "​នឹង​ត្រៀមខ្លួន​រួចជាស្រេច ប្រសិនបើ​ក្រុម​ត្រូវការ​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់