adverise with khmeread Leicester city v manchester united  the fa community shield

Manchester United ក្លាយជា​ក្លឹប​អង់គ្លេស​ដំបូង​គេ​ដែល​កើប​ចំណូល​មហាសាល​ក្នុង​រយៈពេល​ត្រឹម​មួយឆ្នាំ​

    ​ក្លឹប​បិសាច​ក្រហម Manchester United បានក្លាយ​ទៅជា​ក្លឹប​បាល់ទាត់​អង់គ្លេស​ដំបូង​គេ​បំផុត​ដែល​កើប​ចំណូល​បាន​ជាង ៥០០ លាន​ផោន​ក្នុង​មួយឆ្នាំ ខណៈដែល​ម្ចាស់​ក្លឹប​ម្នាក់ៗ​ទទួលបាន​ចំណូល​ម្នាក់ ១៥ លាន​ផោន​។ 

​    ​តួលេខ​នេះ​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​បាន​បង្ហាញថា ទឹកដី Old Trafford អាចបង្កើត​ចំណូល ៥១៥,៣​លាន​ផោន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​ឆ្នាំមុន ដែល​ត្រូវ​បានបញ្ចប់​កាលពី​ថ្ងៃទី​៣០ ខែមិថុនា​។​

​    ​នៅក្នុង​ពិភព​បាល់ទាត់ នេះ​គ្រាន់តែ​ជា​ចំនួន​មួយ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ប៉ុណ្ណោះ​ពី​អ្នក​មានបុណ្យ Barcelona ដែល​បានប្រកាសថា​ខ្លួន​មាន​ទំហំ​ប្រាក់ចំណូល​សរុប​ចំនួន ៥៧០​លាន​ផោន​កាលពី​ខែកក្កដា​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់