adverise with khmeread Pape souare large trans  ogxemda8m5b7dzdxd2ofwuqqggk1cf7jd6sflsbgxgg

កីឡាករ​របស់ Crystal Palace រូបនេះ​អាយុ​ថ្លៃ​ណាស់ គ្រោះថ្នាក់​ចរាចរណ៍​រន្ធ​ត់​ប៉ុន​ហ្នឹងហើយ​មិន​ស្លាប់​ទៀត​

    ​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​រន្ធត់​របស់​តារាបាល់ទាត់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League កីឡាករ Pape Souare ត្រូវបាន​ជួយសង្គ្រោះ​ពី​រថយន្ត Mercedes ដែល​បាន​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់ពី​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​។​

​    ​តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​រថយន្តបុក​គ្នា​នៅ​ផ្លូវ​ហាយវ៉េ M4 នៅ​ជិត​អាកាសយានដ្ឋាន Heathrow Airport កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ និង​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ទៅកាន់​មន្ទីរពេទ្យ​ជាមួយ​របួស​ជើង និង​ថ្គាម​ប៉ុណ្ណោះ​។​

​    ​ក្រុម​ពន្លត់អគ្គីភ័យ ត្រូវបាន​បង្ខំ​ឱ្យ​កាត់​ដែក​រថយន្ត​ដើម្បី​រំដោះ​ខ្សែការពារ​រូបនេះ​ចេញពី​បំណែក​រថយន្ត បន្ទាប់ពី​ឡាន Mercedes G63 តម្លៃ ១២​ម៉ឺន​ផោន​របស់គាត់​ខ្ទេច​សល់ដែក​អេតចាយ​។​

​    ​ក្លឹប Crystal Palace របស់គាត់ បាន​ទទួលស្គាល់ថា Souare ទទួលរង​របួស​ទៅលើ​ភ្លៅ និង​ឆ្អឹងថ្គាម​របស់គាត់ និង​នៅតែ​តាមដាន​ស្ថានភាព​របស់គាត់​បន្តទៀត​ក្នុង​មន្ទីរពេទ្យ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់