adverise with khmeread 14348918 1118427868244087 923807322 n

បញ្ជូនគ្រូទាយម្នាក់ចូលពន្ធនាគារ ខេត្តកណ្ដាល

    កណ្ដាល ៖ កម្លាំង អហ ស្រុក​ស្អាង និង អហ ក្រុង​តាខ្មៅ ចំនួន០៧នាក់ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួននៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ចំណុច​ក្នុង​ផ្សា​តាខ្មៅ​ចាស់ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិសនិយាយថា ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួនរបស់​ចៅក្រម​ជុំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល លេខ​341 ដ ក ច ខ ដែល​បង្គាប់​ឱ្យចាប់ខ្លួន​ឈ្មោះ ឌុំ ស៊ីថា ភេទ​ស្រី អាយុ៣៨ឆ្នាំ មុខរបរ​គ្រូទាយ មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

    ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​ភូមិ​លេខ២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ខេត្តកណ្តាល កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២។

    បច្ចុប្បន្នស្រ្ដីខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តកណ្ដាល៕

adverise with khmeread

មតិយោបល់