adverise with khmeread 1

Hillary Clinton អះអាងថា​សុខភាព​ល្អប្រសើរ​ខ្លាំង​វិញ​ហើយ តែ​ស្វាមី​ចេញមក​និយាយ​រឿង​ដ៏​ភ្ញាក់ផ្អើល​អំពី​បញ្ហា​សុខភាព​របស់លោក​ស្រី​

​    ​បន្ទាប់ពី​លោកស្រី Hillary Clinton បាន​ដួល​ដោយសារ​ជំងឺ​រលាក​សួត​នៅឯ​ពិធី​រំ​ឮ​ក​វិញ្ញាណក្ខន្ធ ៩/១១ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ មាន​ពាក្យ​ចចាមអារ៉ាម​ថា គណៈបក្ស​ប្រជាធិបតេយ្យ​កំពុង​ពិចារណា​រក​មនុ​ស្សមក​ជំនួស​លោកស្រី​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។​

​    ​លោកស្រី​វ័យ ៦៨ ឆ្នាំ​រូបនេះ​បាន​ទ​ទួ​ច​ថា គាត់​មាន​អារម្មណ៍​ល្អប្រសើរ​ខ្លាំង ហើយ​អាច​ចូលកាន់​កាប់​តំណែង​បាន​។​

​    ​យ៉ាងណាក្តី​ប្តី​របស់លោក​គឺ​លោក Bill Clinton បាន​ចេញមុខ​បំផ្លាញ​ការធានា​របស់លោក​ស្រី​ដោយ​លាតត្រដាង​ថា រឿង​បែបនេះ​បាន​កើតឡើង​ច្រើនដង​មកហើយ​។ បន្ទាប់មក លោកស្រី​ក៏បាន​ទទួលស្គាល់ថា បញ្ហា​បែបនេះ​បាន​កើតឡើង​ប៉ុន្មាន​ដង​មកហើយ​។​

​    ​លោក Clinton បាន​និយាយថា "​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រឿង​ដដែល​នេះ​បាន​កើតឡើង​ចំពោះ​គាត់​លើសពី​ម្តង​ទៅទៀត នៅពេល​គាត់​ខ្សោះ​ជាតិ​ទឹក​ខ្លាំង ហើយ​គាត់​ប្រឹងប្រែង​ធ្វើការ​ដូច​មនុស្ស​យន្ត​។ ដូចដែល​អ្នក​បានដឹង​ហើយ ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស ជា​ព្រឹទ្ធសមាជិក រាប់​ឆ្នាំ​មកនេះ​គឺ​ច្បាស់​ជា​បែប​នេះឯង​"៕

 

adverise with khmeread
ប្រភព៖ DailyStar

អ្នកនឹងចូលចិត្ត

មតិយោបល់