adverise with khmeread 14360288 1058747180906863 201339236 o

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក ក្បែរ​វិទ្យាល័យ​សាមគ្គី​(មានវីដេអូ)

    ភ្នំពេញ​ ៖ មានអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាជាពលរដ្ឋ៣ល្វែងស្ថិតផ្លូវ២៧១ស្ទួន ក្បែរវិទ្យា​ល័យជាស៊ីមសាមគ្គី នៅចំណុចក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ផ្ទះលេខ១៨A,B,C ផ្លូវ២៧១​ក្រុម១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៣ កញ្ញានេះ។

    ភ្លាមៗនោះមាន រថយន្តពន្លត់អគ្គិភ័យរបស់ប៉ូលិសក្រុង១១គ្រឿង, ប៉េអឹម១គ្រឿងនិងរថយន្តស្រាបៀរកម្ពុជា១គ្រឿងកំពុងជួយអន្តរាគមន៍។ អគ្គិភ័យខាងលើរលត់ទាំងស្រុងនៅវេលាម៉ោង០៩និង៥០នាទីថ្ងៃដដែល។

    ប្រភពជំហានដំបូងបានឱ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ ប៉ូវ សារីម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ខូចខាតផ្ទះ៣ខ្នងធំ មានចំនួន១២បន្ទប់ ទាំងស្រុង។

    យ៉ាងណាក៏ដោយសមត្ថកិច្ចនៅមិនទាន់ដឹងទំហំនៃការខូចខាតគិតជាទឹកប្រាក់នៅឡើយ៕

 

adverise with khmeread

មតិយោបល់