adverise with khmeread 1

ស្ត្រី​ម្នាក់​បើកឡាន​បុក​ឡាន​របស់ Leonardo DiCaprio! ប្រតិកម្ម​របស់​តារា​សម្តែង​រូបនេះ​ពិតជា​មិនគួរ​ឱ្យ​ជឿ​

    ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ លោក Leonardo DiCaprio មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយនឹង​រថយន្ត Mini Cooper របស់គាត់​នៅ​កណ្ដាលផ្លូវ Hamptons ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ គាត់​បាន​កំពុង​នៅ​ជាមួយ​មិត្តស្រី​របស់គាត់ ដែលជា​តារា​បង្ហាញ​ម៉ូត​វ័យ ២៤ ឆ្នាំ ឈ្មោះ Nina Agdal ។​

​    ​រឿង​ទាំងឡាយ​គឺ​ត្រូវបាន​ដោះស្រាយ​យ៉ាង​លឿន​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ លោក Leonardo ជា​ជនរងគ្រោះ និង​ភាគី​បង្កហេតុ មិនបាន​រករឿង​គ្នា​ទៅវិញទៅមក​ទេ​។ ជាពិសេស​លោក Leonardo ភ្លាមៗ​គាត់​បាន​ស្ទុះ​ទៅ​ជួយ​ស្រី្ត​ដែល​បង្កហេតុ​លើ​រូបគាត់​ជាមុនសិន ក្រោយមក​ទើប​គាត់​លួងលោម​សង្សារ​របស់គាត់​ជាមួយនឹង​ស្នាមញញឹម​របស់គាត់​។​

​    ​តារា​សម្ដែង Hollywood រូបនេះ​មិន​ត្រឹមតែ​ជួយ​ស្ត្រី​ដែល​បង្កហេតុ​នោះទេ គាត់​ថែមទាំង​បាន​លើកទឹកចិត្ត​ស្ត្រី​នោះ​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់