adverise with khmeread 14358644 1199656520078019 7346116467101142824 n

មិនចាញ់បរទេសទេ! ប្រជាការពារក្លាយជាវីរបុរសសង្គ្រោះឆ្មាក្នុងហេតុការអគ្គីភ័យនៅបឹងសាឡាង

    ភ្នំពេញ ៖ មាន​អគ្គិភ័យ​មួយបាន​ឆាបឆេះ​ផ្ទះ​ប្រជា​ជា​ពលរដ្ឋ ២​ល្វែង​ស្ថិត​ផ្លូវ​២៧១​ស្ទួន​ក្បែរ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នា​ម៉ោង​ប្រមាណ​៩​ព្រឹក​ ថ្ងៃទី​១៣​ កញ្ញា​នេះ​។​

    អគ្គីភ័យនេះបានធ្វើឱ្យ​បន្ទប់​ជួល​ ចំនួន​១៥​បន្ទប់ ត្រូវ​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុង​។ ម្ចាស់ផ្ទះមាន​ឈ្មោះ ​ប៉ុល សារឹម​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ។ 

    ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ មានប្រជាការពារខណ្ឌទួលគោក​ម្នាក់ឈ្មោះ ឈឿន បានជួយសង្គ្រោះសត្វឆ្មាមួយក្បាល​ចេញពីអគ្គីភ័យ។ វាជាហេតុការណ៍ដែលឧស្សាហ៍ជួបតែនៅបរទេសប៉ុណ្ណោះ ប៉ុន្តែឥឡូវក៏មាននៅកម្ពុជាដែរ៕

 រូបភាពពី៖ ABC Cambodia Family

adverise with khmeread

មតិយោបល់