adverise with khmeread 1

​តម្រុយ​សង្គ្រាមលោកលើកទី​៣? អាមេរិក​កំញើញ​កូរ៉េខាងជើង​ដោយ​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក​កំពូល​ទំនើប​នៅ​កូរ៉េខាងត្បូង​

​    ​សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពីរ​គ្រឿង ដែល​អាច​ដឹក​គ្រាប់បែកនុយក្លេអ៊ែរ​បាន ទៅ​ប្រទេស​កូរ៉េខាងត្បូង​នៅក្នុង​បំណង​បង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​កូរ៉េ​កុ​ម្មុនី​ស្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​    ​កូរ៉េខាងជើង​ត្រៀម​រួចរាល់​ដើម្បី​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ខ្លួន​បាន​បំផ្ទុះ​គ្រាប់បែក​ដ៏​ធំ​មួយ​ដែល​បាន​បង្កឱ្យមាន​រញ្ជួយ​ផែនដី​។​

​    ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 Lancer ពីរ​គ្រឿង​នេះ​បានធ្វើការ​ហោះហើរ​នៅ​កម្ពស់​ទាប​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Osan Air Base ក្នុងប្រទេស​កូរ៉េខាងត្បូង ដែលមាន​ចម្ងាយ​ពី​តំបន់​គ្មាន​យោធា (DMZ) ត្រឹមតែ ៤៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​    ​ការហោះហើរ​នេះ​ត្រូវបាន​ទស្សនា​ដោយ​ឧត្ដមសេនីយ Vincent Brooks មេបញ្ជាការ​កងទ័ព​ប្រចាំការ​អាមេរិក​ដែលមាន​ចំណុះ​យោធា​ចំនួន ២៨.៥០០ នាក់​នៅ​កូរ៉េខាងត្បូង និង អគ្គសេនាធិការ​កូរ៉េខាងត្បូង លោក​ឧ​ត្ត​ម​សេនីយ៍ Lee Sun-jin​។​

​    ​ឧត្ដមសេនីយ Vincent Brooks បាន​និយាយថា "​ការបង្ហាញ​ថ្ងៃនេះ​ផ្តល់​ជា​ឧទាហរណ៍​តែមួយ​ប៉ុណ្ណោះ​នៃ​សមត្ថភាព​យោធា​ក្នុង​កងកម្លាំង​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំងក្លា​នេះ​ដើម្បី​ផ្តល់​កម្លាំង​ការពារ​បន្ថែម​"​។​

​    ​កូរ៉េខាងត្បូង​បាន​លាតត្រដាង​ថា កូរ៉េ​ជើង​ត្រៀម​រួចរាល់​ដើម្បី​ធ្វើតេស្ត​នុយ​ក្លេ​អែរ​មួយទៀត​នៅ​គ្រប់ពេលវេលា​បន្ទាប់ពី​បានធ្វើ​តេស្ត​អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ខណៈ​មេដឹកនាំ​ផ្តាច់ការ គីម​ជុង​អ៊ុន អត់​ឈឺក្បាល​ចំពោះ​ការដាក់ទណ្ឌកម្ម​ពី UN៕

ប្រភព៖ DailyStar
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់