adverise with khmeread Unnamed

ក្រុម​ចម្រៀង 9MUSES បារម្ភ​អ្នកគាំទ្រ​ដែល​កាន់ Note7 ខណៈដែល​សមាជិក​ចម្រៀង​ខ្លួនឯង​ផ្ទាល់​ក៏​កំពុងកាន់ Note 7 អត់​ព្រម​យកទៅ​ប្តូរ​ថ្មី​ទេ

​    ​អំឡុង​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ម្នាក់​ក្នុងចំណោម​ក្រុម 9MUSES បាន​ព្រមាន​អ្នកគាំទ្រ​អំពី​គ្រោះថ្នាក់​នៃ​ទូរស័ព្ទដៃ Samsung Galaxy Note 7​។​

​    ​ដោយ​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃទី ១១ ខែកញ្ញា​កន្លងទៅនេះ អ្នកគាំទ្រ​ម្នាក់​បញ្ចេញ​បាន​មតិ​មួយ​លើ​ការផ្សាយ​ផ្ទាល់​របស់​ពួកនាង ដោយ​ព្រមាន​បក​ទៅលើ​សមាជិក​នាង Kyungri និង Keumjo ថា​កុំឱ្យ​កាន់ Samsung Note 7 ដែល​ពួកនាង​កំពុង​ប្រើប្រាស់​នោះ​ផងដែរ​។​

​    ​បន្ទាប់ពី​អាន​ការបញ្ចេញមតិ​នោះ នាង Kyungri លេងសើច​ថា "​ខ្ញុំ​កំពុងកាន់​គ្រាប់បែក​មួយ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដែរ​! ខ្ញុំ​នឹង​បោះ​វា​ចេញ​ក្រៅ​បើ​វា​ផ្ទុះ​"​។​

​    ​ចាប់តាំងពី Samsung ប្រកាស​ហៅ Note 7 ត្រឡប់មកវិញ អតិថិជន​អាច​ប្ដូរ​ជំនួស​វិញ​នូវ​ទូរស័ព្ទ Galaxy S7 ឬក៏ Edge ដោយ​សង​ជា​ទឹកប្រាក់​វិញ​ខ្លះ និង​កាដូ​កាត​មានតម្លៃ ២៥ ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​សហការ​ជាមួយនឹង Samsung ៕

 

adverise with khmeread

មតិយោបល់