adverise with khmeread 11

ស្ពាន​ខ្ពស់បំផុត​របស់​ពិភពលោក​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ចិន​

​    ​កាលពី​ថ្ងៃ ១០ កញ្ញា​កន្លងទៅនេះ ក្រុម​វិស្វករ​ចិន​បានបញ្ចប់​ការសាងសង់​ស្ពាន​អាកាស​ឆ្លង​ភ្នំ​ដ៏​អស្ចារ្យ​មួយ​ខណៈ​វា​ក្លាយជា​ស្ពាន​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​។​

​    ​យោងតាម​វេ​ប​សាយ People's Daily Online បានឱ្យដឹងថា ស្ពាន Beipanjiang Bridge ដ៏​ធំ​សម្បើម​នេះ ត្រូវបាន​សាងសង់​នៅ​កម្ពស់ ៥៦៣ ម៉ែត្រ ហើយ​វា​ភ្ជាប់​ខេត្ត​ពីរ​ដ៏​សំខាន់​របស់​ចិន​គឺ Yunnan និង Guizhou​។​

​    ​ក្រុម​វិស្វករ​បាន​ចូលរួម​ត​ភ្ជាប់​ដំណ​ស្ពាន​ចុងក្រោយ​កាលពី​ថ្ងៃ ១០ កញ្ញា ដោយ​ធ្វើឱ្យ​ការសាងសង់​ស្ពាន​នេះ​បញ្ចប់​រួច​សព្វគ្រប់ ក្រោយ​ចំណាយពេល​សាងសង់​អស់ ៣ ឆ្នាំ និង​ទឹកប្រាក់​ចំនួន​ជាង ១១៧ លាន​ដុល្លារ​។ ស្ពាន​នេះ​រំពឹងថា​នឹង​បើក​ឱ្យប្រើ​ប្រាស់​នៅ​ចុងឆ្នាំ ២០១៦ នេះ​៕ 

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់