adverise with khmeread Casper 2

Casper បង្ហាញមុខក្នុងភាពយន្តខ្នាតធំរបស់តៃវ៉ាន់លើកដំបូង

          កាលពី​ថ្ងៃទី​១២​ខែ​កញ្ញា​ ក្រុមហ៊ុន Amuse ជា​ទីភ្នាក់ងារ​របស់​ក្រុម​ចម្រៀង Cross Gene បាន​ប្រកាស​ថា តារា​ចម្រៀង Casper នឹង​បង្ហាញមុខ​ជា​លើក​ដំបូង​នៅ​ក្នុងភាព​យន្ត​ខ្នាតធំរបស់​តៃវ៉ាន់រឿង “Battle of Hip Hopera” នៅ​ខែ​នេះ។

          ដោយគ្រោងនឹងថតនៅ​សាលាបង្ហាត់រាំ​ដ៏ល្បីល្បាញនោះ ភាព​យន្តនេះ​និយាយអំពី​រឿងរ៉ាវ​ស្នេហា​និង​មិត្តភាពដែលកើត​ចេញពី​ការ​ស្រឡាញ់​ក្បាច់រាំ។

          Casper នឹងសម្តែង​ជា​តួឯក ជា​អ្នកជំនាញ​ក្បាច់​រាំ​ ហើយ​បាន​ផ្លាស់ប្តូរ​យឺត​តាមរយៈ​ក្តីស្រឡាញ់​លើក​ដំបូង​និង​ការចូលចិត្ត​​ជំនាញ​ក្បាច់រាំ។ ក្នុងភាព​យន្ត នេះ Casper ក៏មាន​ការ​ចូល​រួម​សម្តែង​ដោយ​តារា​ស្រីវៃវ៉ាន់ Weng Ziman ផង ដែរ។

          Casper នឹង​ត្រូវ​សម្តែង​ឈុត​លំបាក​ជា​ច្រើន​​ដែលមាន​ទាំង​ការ​សម្តែង​តាមបែប Peking Opera  អាក្រូបិកនិង​របៀបហ៊ីបហប់ផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់