adverise with khmeread Untitled 1

នេះ​ជា​លើកទីមួយ​ហើយ​ដែល​ម្ចាស់​ក្លឹប Chelsea លោក Roman Abramovich បង្ហាញ​ឡាន​ទំនើបៗ ថ្លៃ​ជាង ១០ លាន​ដុល្លារ​ជា​សាធារណៈ

    ​Roman Abramovich ល្បី​ជា​សេដ្ឋី​មាន​បំផុត​មួយរូប​លើ​ផែនដី និង​ជា​ម្ចាស់​ក្លឹប​តោ​ខៀវ Chelsea​។ ហើយ​ឥឡូវ​លោក​បាន​បង្អួត​ប្រជុំ​រថយន្ត​ទំនើបៗ​មិនគួរ​ឱ្យ​ជឿ​របស់ខ្លួន ខណៈ​សាក​បើកបរ​ជាមួយ​មិត្តភក្តិ​របស់លោក​នៅ​ផ្លូវ​ប្រណាំង​រថយន្ត Nurburgring ក្នុងប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ 

​    ​នេះ​ជា​លើកទីមួយ​ហើយ ដែល Roman Abramovich បង្ហាញខ្លួន​ជា​សាធារណៈ​ក្នុង​រថយន្ត​ទំនើបៗ ដែល​អ្នកជំនាញ​ប៉ាន់ប្រមាណ​ថា​មានតម្លៃ​សរុប​ប្រហែល​ជាង ១០ លាន​ដុល្លារ​។ 

​    ​ម្ចាស់​ទីលានប្រណាំង​រថយន្ត​នេះ​គឺជា​អតីត​ដៃគូ​ជំនួញ​របស់ Roman Abramovich និង​ជា​សេដ្ឋី​រុស្ស៊ី​ដូចគ្នា គឺ​លោក Viktor Kharitonin ដែល​អញ្ជើញ​មិត្ត​សំណព្វ​របស់ខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់