adverise with khmeread Arsenals french manager arsene wenger a

Arsene Wenger ចង់​នាំ Arsenal ឆ្លង​ឱ្យ​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​អាណត្តិ​ចុងក្រោយ​របស់ខ្លួន​នៅ​កាំភ្លើង​ធំ​

    ​Arsene Wenger ជឿជាក់ថា កាំភ្លើង​ធំ Arsenal គឺ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សាង​សម័យកាល​មួយ ក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​ទ្វីបអឺរ៉ុប Champions League ដែល​ចាប់ផ្តើម​ជាមួយ PSG យប់​នេះ​។​

​    ​Arsenal ធ្លាក់​ចេញពី​ដំណើរ​ប្រជែង​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ដ៏​មាន​សក្តានុពល​ទីមួយ​របស់​អឺរ៉ុប សម្រាប់​រយៈពេល​ប្រាំ​មួយឆ្នាំ​ចុងក្រោយ​មកនេះ​ជាប់ៗ​គ្នា ហើយ​នេះ​នឹង​អាច​ជាការ​សង្វាត​ចាប់យក​ភាពជោគជ័យ​ជា​លើកចុងក្រោយ​របស់ Wenger នៅ​តំបន់​អឺរ៉ុប ខណៈដែល​គាត់​កំពុងស្ថិត​នៅក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់គាត់​។​

​    ​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​បាន​កសាង​ក្រុម​ដែលមាន​វ័យ​ចំណាស់​មួយ ជាមួយនឹង​កីឡាករ​ចំណូល​ថ្មី​មួយចំនួន​ក្នុង​ក្តី​សង្ឃឹមថា ពួកគេ​អាច​ផ្តល់នូវ​បទពិសោធន៍​ខ្លះៗ​ទៅដល់​យុវជន​ក្មេងៗ​របស់គាត់​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ស្វ៊ី​ស Granit Xhaka រួមជាមួយ​ម្ចាស់​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ខ្សែការពារ​កណ្តាល Shkodran Mustafi និង​ខ្សែប្រយុទ្ធ​កណ្តា​លវ័យ ២៨​ឆ្នាំ Lucas Perez សុទ្ធតែជា​ចំណូល​ថ្មី​ដែល​ទើបនឹង​ផ្ទេរ​ចូលក្នុង​ទីផ្សារ​រដូវក្តៅ​ទើបនឹង​បញ្ចប់ទៅ​ថ្មីៗ​នេះ  ហើយ Arsenal នឹង​ប្រឈមមុខ​ជាមួយនឹង​កាលវិភាគ​ដ៏​លំបាក​ក្នុង​វគ្គ​ចែក​ពូ​ល​ដំបូង​របស់​ពួកគេ ដោយ​ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នា​រាត្រី​នេះ​។​

​    ​Wenger បាន​បញ្ជាក់ថា "​ខ្ញុំ​ស៊ាំ​នឹង​ការដាក់​ឈុត​យុវជន​របស់ខ្ញុំ​ឱ្យ​ប្រកួត​ទៅ ពេល​អ្នក​កំពុង​កសាង​កីឡដ្ឋាន​មួយ ដោយសារ​អ្នក​មិនមាន​ធនធាន​។ បច្ចុប្បន្ន​ខ្ញុំ​មាន​ក្រុម​មួយ​ជាមួយនឹង​កីឡាករ​មានបទពិសោធន៍​ច្រើនជាង​មុន​។ ក្រុម​គឺមាន​អាយុ​ចន្លោះ​ពី ២៤​ទៅ​៣០​ឆ្នាំ​។ នោះ​ហើយ​ដែលជា​កន្លែង​រួមបញ្ចូល​គ្នា​ដ៏​ល្អ​មួយ​នៃ​កម្លាំង​រាងកាយ និង​បទពិសោធន៍​។ ប៉ុន្តែ​យើង​ចង់​រក្សា​ផ្តល់ជូន​នូវ​ឱកាស​ទៅដល់​កីឡាករ​ក្មេងៗ និង​ទទួលបាន​សិទ្ធិ​លាយ​បញ្ចូល​គ្នា​មួយ​នេះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់