adverise with khmeread Gettyimages 596734776 e1473457914348

Hector Bellerin ថា PSG នៅតែ​ខ្លាំង និង​មិន​រង​ការប៉ះពាល់​ដោយសារ Zlatan ចាកចេញ​នោះទេ​

    ​ខ្សែការពារ​ស្លាប Hector Bellerin របស់​កាំភ្លើង Arsenal ជឿជាក់ថា ការផ្ទេរ​ចូលទៅ​កាន់​ក្លឹប​បិសាច​ក្រហម Manchester United របស់ Zlatan Ibrahimovic មិនបាន​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ទៅលើ Paris Saint-Germain ឡើយ​។​

​    ​កាំភ្លើង​ធំ បាន​ឈាន​ជើង​ចូលទៅក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​អឺរ៉ុប Champions League របស់​ពួកគេ​ដោយ​ត្រូវ​ប៉ះ​ជាមួយ PSG ជា​លើកដំបូង​នា​រាត្រី​នេះ​។ ទោះបីជា​ក្លឹប​យក្ស​បារាំង​មួយ​នេះ​បានបង្ហាញ​ពី​ទម្រង់​លេង​មិនសូវ​ល្អ​ដោយ​ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ​ក្នុង​ទឹកដី​ខ្លួន​កាលពី​ជំនួប​ក្នុង​លី​ក​កំពូល​បារាំង​ជាមួយ Saint-Etienne កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ក៏ដោយ ប៉ុន្តែ​គឺ​នៅតែ​ជាការ​ប្រកួត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុងការ​បើកឆាក​ដំបូង​នៃ​ដំណើរ​ប្រជែង​ពាន​ដ៏​មាន​សក្តានុពល​មួយ​នេះ​។​

​    ​ប៉ុន្តែ​ទោះបីជា​កាលពីពេល​ថ្មីៗ​នេះ​ពួកគេ​មាន​បញ្ហា​ជាប់គាំង​មួយចំនួន Bellerin ជឿជាក់ថា​ម្ចាស់​ជើងឯក​លី​ក​បារាំង​មួយ​នេះ នៅតែ​អាច​ផ្តល់នូវ​ការគំរាមកំហែង​គ្រប់គ្រាន់​ក្នុង​តំបន់​ប្រយុទ្ធ​ដោយ​គ្មាន Ibrahimovic ដែល​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៥០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៥១​លើក​កាលពី​រដូវ​កាល​មុន​នោះ​។​

​    ​Bellerin បាន​បញ្ជាក់ថា "​ក្នុងនាម​ជា​ក្លឹប​មួយ ដែល​ពួកគេ​មាន​កីឡាករ​ល្អៗ​ជាច្រើន ដូច្នេះ ខ្ញុំ​គិតថា​វា (​ការចាកចេញ​របស់ Ibrahimovic) មិន​ផ្តល់​ផលប៉ះពាល់​ទៅលើ​ពួកគេ​ទាំងស្រុង​នោះឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពួកគេ​ពិតជា​ខ្លាំង​ក្នុង​តំបន់​ទាំងបី ហើយ​កីឡាករ​មួយចំនួន​នៅក្នុង​តំបន់​ខាងលើ​របស់​ពួកគេ​នឹង​ជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត​។ យើង​ត្រូវតែ​ប្រឈម​ការប្រកួត​តាមរបៀប​ដូចគ្នា ទោះ​ពួកគេ​គ្មាន Ibra"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់