adverise with khmeread 1 copy

លោក Michel Platini នៅតែប្រកែកថាខ្លួនអត់មានកំហុសក្រោយដកខ្លួនចេញពីបេក្ខភាពប្រធាន Fifa

លោក Michel Platini នៅតែ​មិន​សុខចិត្ត​និង​រឹងទទឹង​មិន​ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​បន្ទាប់ពី​ដកខ្លួន​ចេញពី​ការ​ប្រជែង​ដើម្បី​បន្ត​តំណែង​ជា​ប្រធាន Fifa ពី​លោក Sepp Blatter​។​

​ហើយ​លោក Platini បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​ហាមឃាត់​ពី​រាល់​សកម្ម​ភាពទាក់ទង​បាល់​ទាង​រយៈពេល​៨​ឆ្នាំ​ជុំវិញ​ការស៊ីសំណូក ១,៣៥ លាន​ផោន​ក្នុង​ឆ្នាំ ២០១១​។

​អតីត​ប្រធាន Uefa សញ្ជាតិ​បារាំង វ័យ ៦០ ឆ្នាំ​រូបនេះ​ធ្លាប់ជា​បេក្ខភាព​ឈានមុខ​គេ​ដែល​នឹង​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន FIFA នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ខាងមុខនេះ​។​

​មុននេះ​ដកខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​ប្រធាន Fifa លោក Platini ធ្លាប់បាន​ដាក់ពាក្យ​ផ្លូវ​ការសុំ​ប្រជែង​យក​តំណែង​ប្រធាន FIFA ពី​អតីត​អ្នក​ប្រៀនប្រដៅ​របស់លោក គឺ​លោក Blatter មុនពេល​រូបលោក​ត្រូវបាន​ផ្អាក​ពី​តំណែង​ប្រធាន Fifa​។​

​លោក​ក៏​នៅតែ​សង្ឃឹមថានឹង​លាងជម្រះ​ឈ្មោះ​អាក្រក់​របស់លោក​នៅក្នុង​តុលាការ​កាត់ក្តី​ផ្នែក​បាល់ទាត់ ហើយ​បើ​ឈ្នះក្តី​លោក​អាច​នឹង​វិលត្រឡប់​មកកាន់​ពិភព​បាល់ទាត់​វិញ​ទៀតផង​។​
 
​លោក Platini បាន​និយាយថា "​ខ្ញុំ​ពុំមាន​វិធី​ណាមួយ​ដែល​អាច​ទៅ​ប្រកួតប្រជែង​ស្មើមុខ​គ្នា​ជាមួយ​បេក្ខភាព​ផ្សេងទៀត​នោះទេ​។ លា​ហើយ FIFA លា​ហើយ​តំណែង​ប្រធាន FIFA​។ ខ្ញុំ​គ្មាន​វិប្បដិសារី​ចំពោះ​រឿង​ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​ផង​នោះ​"៕

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់