adverise with khmeread Pepe web

Real Madrid ត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ Pepe ដើម្បីរម្ងាប់អារម្មណ៍របស់ Chelsea

          ក្លឹប​ Real Madrid នឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារ​ជើងចាស់របស់​ព័រ​ទុយហ្គាល់ Pepe ដើម្បី​បញ្ចប់ក្តីសង្ឃឹម​របស់​​ Chelsea ​ដែល​ចង់​ផ្ទេរ​កីឡាករ​ វ័យ​៣៣​ឆ្នាំ​រូបនេះ។​ Chelsea ​ចាប់អារម្មណ៍​នឹង​ Pepe ដោយសារកិច្ច​សន្យា​បច្ចុប្បន្ន​របស់​កីឡាករ​រូបនេះ​នឹងផុត​នៅ​រដូវ​ក្តៅឆ្នាំ​ក្រោយ​។ ប៉ុន្តែ Real Madrid ​ចង់ចង​ជើង​ Pepe ​រហូត​ដល់​២០១៩។

          ក្នុង​ខណៈ​ពេលដែល​ក្លឹប Real Madrid ប្រឈមនឹង​បម្រាម​មិន​ឲ្យ​ចូល​រួម​ទី​ផ្សារ​ទិញដូរ​កីឡាករ ដូច្នេះក្លឹបនេះចាំបាច់ត្រូវ​រក្សាទុក​កីឡាករ​ឆ្នើម​ៗ​របស់ខ្លួន។​Chelsea ​បាន​ត្រៀម​ផ្តល់​កិច្ច​សន្យា​ពីរ​ឆ្នាំសម្រាប់ Pepe​ ប៉ុន្តែឥឡូវនេះ ​Real Madrid ​នឹង​ផ្តល់​ជម្រើស​ឆ្នាំទី​៣​ ប្រសិនបើពួកគេ​ទទួល​បាន​ជោគជ័យនិង​លេង​ល្អ​នៅ​រដូវ​កាល​ក្រោយ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់