adverise with khmeread Iphone 7 latest slogan translates to this is penis in cantonese becomes laughing stock in hk world of buzz 2

នៅ​ហុងកុង​គេ​នាំគ្នា​អស់សំណើច​ឈ្មោះ iPhone 7 មានន័យ​អាក្រក់​អា​ក្រី​ក្នុង​ភាសា​ចិន​កា​តាំង​

    ​iPhone 7 ជា​ពាក្យ​ដែល​គេ​និយាយ​យ៉ាង​ផុសផុល​ចាប់តាំងពី​ចេញ​កាលពី​អាទិត្យ​មុន​។ ប៉ុន្ដែ​នៅ​ហុងកុង​អ្នកគាំទ្រ​ផលិតផល Apple កំពុង​នាំគ្នា​ហួសចិត្ត​ដោយសារ​វា​មានន័យ "PENIS (​លិង្គ​)" ក្នុង​ផ្ទាំង​រូបភាព​ផ្សាយពាណិជ្ជកម្ម​។​

​    ​អ្នក​ផុស​ផ្ទាំង​ពាណិជ្ជកម្ម​នោះបាន​សរសេរ​ឃ្លា​មួយ​ថា "​នេះ​គឺ 7" ដែល​អ្នក​ប្រហែល​មិនទាន់​យល់​ស៊ីជម្រៅ​ពី​ពាក្យ​នេះ​នៅឡើយ​ទេ​។​

​    ​ប៉ុន្ដែ​យោងតាម​វេ​ប​សាយ Quartz ពាក្យ​ប្រាំពីរ (Seven) ក្នុង​ភាសា​ចិន​កា​តាំង​គឺជា​ពាក្យ​ក្រៀម​មួយ​សំដៅ​ទៅលើ​របស់​មានតម្លៃ​បំផុត​របស់​បុរស (​លិង្គ​)​។​

​    ​នៅលើ​វេ​ប​សាយ​នោះ​សរសេរថា "​ក្នុង​ភាសា​កា​តាំង 'Seven' ឬ 柒 ហើយ​វា​គឺជា​ពាក្យ​មួយ​តំណាងឱ្យ '​លិង្គ​' "​។​

​    ​ពាក្យ​នេះ​ផងដែរ​មិនមែន​ប្រើ​សម្រាប់​វាយលុក​នរណាម្នាក់​ទេ​។ វា​ត្រូវបាន​ប្រើ​លេងសើច​លើ​មនុស្ស វត្ថុ ឬក៏​ចម្អន់​គ្នា​លេង​តែប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់