adverise with khmeread Eduardo macia 660x400

ក្លឹប Leicester សម្រេចតែងតាំងលោក Eduardo Macia ជាប្រធានផ្នែកវាយតម្លៃនិងជ្រើសរើសកីឡាករ

          ក្លឹប​​ជើង​ឯក​ក្របខណ្ឌ PL ​បានសម្រេចតែង​តាំងអតី​ត​អ្នក​វាយ​តម្លៃ​សមត្ថ​ភាព​កីឡាករនៅ​ក្លឹប​ Liverpool លោក Eduardo Macia ​ជា​ប្រធាន​ផ្នែក​វាយ​តម្លៃ​សមត្ថភាព​កីឡាករ​របស់ខ្លួន។

          លោក Macia វ័យ៤២​ឆ្នាំ​​បាន​ចូល​ជំនួស​ការងារ​លោក Steve Walsh ដែល​បាន​ចាកចេញទៅ​កាន់ក្លឹប Everton ។ លោក Macia ជនជាតិអេស្ប៉ាញត្រូវ​បាន​គេកោតសរសើ​រ​ដោយ​សារតែ​ការ​នាំ​យក​កីឡាករ​ល្អៗ​ដូចជា​ Fernando Torres Javier Mascherano និង Raheem Sterling មក​កាន់​ក្លឹប Liverpool។

          ​ប្រធាន​បច្ចេក​ទេស​នៅ​ក្លឹប Leicester លោក Jon Rudkin បាន​និយាយ ថា “ការ​តែង​តាំងលោក Macia ធ្វើ​ឡើង​បន្ទាប់ពី​ក្លឹប​បាន​តាម​ដាន​និងវាយ​តម្លៃ​ដើម្បី​ស្វែង​រក​បេក្ខភាព​ដែលមាន​បទពិសោធ​គ្រប់គ្រាន់ និងអាចចូល​រួម​ចំណែក​អភិ វឌ្ឍ​កីឡាករ​ក្នុងរយៈ​ពេល​វែង”៕

adverise with khmeread

មតិយោបល់