adverise with khmeread Tzuyumain 0

មួយ​ប្លង់​នេះ​ស្អាត​សឹង​មិន​គួរឱ្យ​ជឿ​! តារា​ស្រី Kpop វ័យ ១៤ ឆ្នាំ​នៃ​ក្រុម​ចម្រៀង Twice ប្រកួត​បាញ់​ព្រួញ​ទាក់​សក់​ចេញ​ប្លង់​រូបភាព​ល្អឆើត​សឹង​មិន​ជឿ​នឹង​ភ្នែក​

    ​សមាជិក​ក្រុម Twice នាង Chou Tzuyu Tzu-yu បានបង្ហាញ​សម្រស់​ក្នុងការ​ប្រកួត​បាញ់​ព្រួញ​មួយ​សឹង​មិនគួរ​ឱ្យ​ជឿ​។​

​    ​នាង Tzuyu បាន​បាញ់​ព្រួញ​នៅ​កម្មវិធី​ប្រកួត Idol Star Athletics Championships ដែល​ប្រជុំ​ដោយ​តារា​កូរ៉េ​ទាំងអស់​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​។​

​    ​តារាចម្រៀង​វ័យ ១៤ ឆ្នាំ​រូបនេះ​បាន​ប្រកួត​ជាមួយ​ក្រុម​របស់​នាង គឺ​ក្រុម​ចម្រៀង Twice នៅ​ព្រឹត្តិការណ៍​នោះ​។ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ហើប​គូថ​ពី​កៅអី​ពេល​នាង​បាញ់​ព្រួញ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Mashable ។ យ៉ាងណាមិញ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ខ្លះ​អះអាងថា សក់​របស់​នាង​ធ្វើឱ្យ​ទាក់​ព្រួញ​ជាហេតុ​បណ្ដាលឱ្យ​ទទួលបាន​ពិន្ទុ​ទាប​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់