adverise with khmeread Unnamed %281%29

បុរស​ជនជាតិ​កាណាដា​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​

    សៀមរាប ៖ ជនបរទេស​ម្នាក់ បាន​ដួល​ស្លាប់ នៅក្នុង​បន្ទប់​ជួល រហូត​មាន ក្លិនស្អុយ បង្ក​ការភ្ញាក់​ផ្ញើ​ល ដល់​ម្ចាស់ផ្ទះ​ ដែលហេតុការណ៍ បានកើត​ឡើង នៅ​ម៉ោង​០១​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​ធ្វើការ​ពិនិត្យ លើ​រូបរាងកាយ សាកសព ពុំមាន​ស្លាកស្នាម​អ្វី ដែល​គួរ​ឱ្យកត់សំគាល់ ថា​ជា​ករណីឃាតកម្ម​នោះទេ​។ ដោយ​ករណី​នះ សន្និដ្ឋានថា ជនរងគ្រោះ​ប្រហែលជា​ដើរចេញពី​បន្ទប់ទឹក ហើយ​ងងឹតមុខ​ដួល ដោយ​ពុំមាន​អ្នកណា​ឃើញ​ទើបបណ្ដាល​ឱ្យ​ស្លាប់​គាំងបេះដូង។ សព​ស្លាប់ ប្រហែល​៣​ថ្ងៃ ទៅ​៤​ថ្ងៃ​ហើយ ពីព្រោះ​សព​មាន សភាព​ហើម ធុំក្លិន​ស្អុយ​។ 

    ប៉ូលិស​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ HUXLEY KENNETH ROBERT ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​កាណាដា កាន់​លិខិត ឆ្លងដែន​លេខ HG098750 ផុតកំណត់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្មាន​មុខរបរ ពិតប្រាកដ​។ 

    សព ត្រូវបាន​កម្លាំង សមត្ថកិច្ច​នគរបាល និង​លោក​វេជ្ជបណ្ឌិតសម្រេច​ដឹកយកទៅ​ដំកល់​នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប រង់ចាំ​មានការ សម្រេច​ពី​ស្ថានទូត​៕

adverise with khmeread

មតិយោបល់