adverise with khmeread Bbvop0i

ការសិក្សា​៖ ថ្ងៃ​ព្រះ​ចន្ទ​ពេញបូណ៌មី​អាច​បង្ក​រញ្ជួយ​ដី​ធំ​លើ​ផែនដី​

    ​តើ​រញ្ជួយ​ដី​ដ៏​ធំ ដែល​មិន​កម្រើក​ជា​យូរណាស់​មកហើយ​អាច​វាយប្រហារ​រដ្ឋ California នៅ​ថ្ងៃ​ព្រះ​ចន្ទ​ពេញបូណ៌មី​ដែរ​ទេ​?

​    ​ការសិក្សា​មួយ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រោះ​រញ្ជួយ​ដ៏​ដ៏​ធំ​មួយ​ទំនងជា​កើតឡើង​អំឡុង​ជំនោរ​សមុទ្រ​មិនធម្មតា​មួយ ដែល​កើតឡើង​អំឡុងពេល​ព្រះ​ចន្ទ​ពេញបូណ៌មី​។​

​    ​ជំនោរ​សមុទ្រ​ដ៏​ខ្ពស់ ដែល​កើតឡើង​ជាធម្មតា​ពីរដង​ក្នុង​មួយថ្ងៃ គឺ​បង្កឡើង​ដោយ​ការធ្វើ​បំលាស់​ទី​ទឹកសមុទ្រ​ដោយសារ​ទំនាញ​របស់​ព្រះ​ចន្ទ​ពេញវង់​។ ប៉ុន្ដែ​ដោយ​កើតឡើង​ពីរដង​ក្នុង​មួយខែ អំឡុងពេល​ព្រះ​ចន្ទ​ពេញវង់ ជំនោរ​សមុទ្រ​នឹងមាន​កម្ពស់​ខ្ពស់​មិនធម្មតា​បង្ក ដោយសារ​ព្រះ​ចន្ទ ផែនដី និង​ព្រះអាទិត្យ​ស្ថិតនៅលើ​ខ្សែស្រប​ស្របគ្នា​។​

​    ​រញ្ជួយ​ដី​ធំ​អាច​កើតឡើង បន្ទាប់ពី​ការបន្ថែម​ទម្ងន់​ទៅលើ​ស្នាម​ប្រេះ​រញ្ជួយ​ដី​បាតសមុទ្រ​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ដឹកនាំ​ដោយ​លោក Satoshi Ide ជា​អ្នកសិក្សា​ផ្នែក​រញ្ជួយ​ដី​នៅ​សាកលវិទ្យាល័យ Tokyo​។ 

​    ​លោក Satoshi Ide បាន​រកឃើញថា ការបំផ្លិចបំផ្លាញ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូ​ណា​ម៉ិ​ក្នុង​ឆ្នាំ ២០០៤ នៅ​កោះ​ស៊ូ​ម៉ា​ត្រា​បានសម្លាប់​មនុស្ស ២៣ ម៉ឺន​នាក់ និង​ឆ្នាំ ២០១១ នៅ​ប្រទេស​ជប៉ុន​សម្លាប់​មនុស្ស ១ ម៉ឺន ៥ ពាន់​នាក់ អំឡុងពេល​ទឹកសមុទ្រ​ឡើង​ខ្ពស់​របៀបនេះ​។ ផ្អែក​តាម​កត្តា​ទាំងនេះ ក្រុម​ស្រាវជ្រាវ​របស់គាត់​បាន​កំណត់ថា ៩ នៃ ១២ គ្រោះ​រញ្ជួយ​ដី​ធំ​បំផុត​លើ​កំណត់ត្រា​នឹង​កើតឡើង​នៅ​ជិត​ពេល ឬ​ដល់ពេល​ថ្ងៃ​ព្រះ​ចន្ទ​ពេញវង់​ខាងមុខនេះ​៕

ប្រភព៖ MSN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់