adverise with khmeread Nintchdbpict000266155186 e1473689122890

Pep Guardiola និយាយថា Man City មិនទាន់​ល្អ​គ្រប់គ្រាន់​ដើម្បី​លើក​ពាន EPL ឬ CL ទេ

    ​Pep Guardiola បាន​ទទួលស្គាល់ថា មិនទាន់​អាច​ប្រជែង​ឈ្នះ​លោក Jose Mourinho នៅឡើយ​ទេ​ហើយ​និយាយថា​មេឃ​ខៀវ​ត្រូវតែ​កែលម្អ​ប្រសិនបើ​ពួកគេ​ចង់​ឈ្នះ​ពាន​ធំ​មួយ​ក្នុង​រដូវ​កាល​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ បាន​ប្រឈមមុខ​នឹង​ភារកិច្ច​ដ៏​ពិបាក​ក្នុងការ​រៀបចំ​ក្រុម​របស់គាត់​សម្រាប់​ការប្រកួត Champions League ក្នុង​វគ្គ​ចែក​ពូ​ល បន្ទាប់ពី​សម្រាប់​បាន​បី​ថ្ងៃក្រោយ​ប៉ះ​ជាមួយ Manchester Utd​ខណៈ​ពួកគេ​នឹងត្រូវ​ជួប​មុខ Borussia Monchengladbach នា​រាត្រី​នេះ​។​

​    ​ពេលដែល​គាត់​ចោទសួរ​ថា​តើ គាត់ និង Mourinho បាន​ស្វែ​រក​ការ​ទទួលទាន​ស្រា​មួយ​គួរសម​ដែល​បាន​ព្រមព្រៀង​ជាមួយគ្នា​ពី​គ្រា​ដំបូង​រួចហើយ​ឬ​នៅ Guardiola បាន​បញ្ជាក់ថា "​មិនទាន់​ទេ យើង​មានរឿង​ជាច្រើន​ត្រូវធ្វើ បន្ទាប់ពី​ការប្រកួត​មួយ​នេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ដូច្នេះ យើង​បាន​ចំណាយពេល​មួយ​ម៉ោង​ជាមួយនឹង​វិទ្យុ ដែល​ពួកយើង​ធ្វើ​សន្និសីទកាសែត ហើយ​ដូច្នេះ យើង​មិន​មានឱកាស​នោះឡើយ​"​។​

​    ​ហើយ​ខណៈដែល Guardiola យល់ថា​មាន​ពេលវេលា​រៀបចំ​ក្រុម​បាន​តិចតួច​បន្ទាប់ពី​ប្រកួត​នៅ Old Trafford គាត់​បាន​អះអាងថា វា​មិន​អី​ទេ​សម្រាប់​ការត្រៀមខ្លួន Champions League​។​

​    ​ពេលដែល​គេ​ចោទសួរ​ថា​តើ​គាត់​គិតថា វា​មិនអាច​ទៅរួច​មែន​ទេ​ដើម្បី​ឈ្នះ​ទាំង​ពាន Premier League និង Champions League អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បញ្ជាក់ថា "​ខ្ញុំ​នឹង​រីករាយ​ផ្តល់​ចម្លើយ​ដល់​គាត់ ប៉ុន្តែ​បិសាច​ក្រហម​ធ្លាប់​ឈ្នះ Premier League និង​ធ្លាប់បាន​ធ្វើដំណើរ​ទៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Champions League ជាមួយ Barcelona ពីរលើក និង​ប៉ះ​ជាមួយ Chelsea ដូច្នេះ​ហេតុអ្វី​មិនអាច​?"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពិតណាស់ យើង​ពិតជា​រីករាយ​ជាមួយនឹង​លទ្ធផល ហើយ​និង​របៀប​ដែល​យើង​លេង បន្ទាប់ពី​រយៈពេល​ពីរ​ខែ​កន្លងមកនេះ​។ ប៉ុន្តែ​វា​គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ​ដើម្បី​ឈ្នះ Premier League ឬ Champions League"៕

adverise with khmeread

មតិយោបល់