adverise with khmeread Cslpyxuw8aarwsu

អូន​តូច​កើត​មហារីក ដ៏​ក្លាហាន​ម្នាក់នេះ​ដឹក​ដៃ Jermain Defoe ឡើងមក​ទីលាន​ប្រកួត​ជាមួយ Everton យ៉ាង​មោះមុត​

    ​ការដឹក​ដៃ​ក្រុម​សំណព្វ​របស់​អ្នក​ចូលទៅក្នុង​ទីលាន​ប្រកួត គឺជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ប្រិយមិត្ត​វ័យក្មេង​មួយចំនួន​។​

​    ​ប៉ុន្តែ​សម្រាប់​ក្មេងប្រុស​ដ៏​ក្លាហាន​ឈ្មោះ Bradley Lowery វា​កាន់​តែមាន​អត្ថន័យ​ជ្រៅ​បន្ថែមទៀត​។​

​    ​ក្មេងប្រុស​វ័យ​ប្រាំ​ឆ្នាំ​រូបនេះ​កំពុង​តស៊ូ​ជាមួយ​ជំងឺមហារីក ហើយ​ត្រូវបាន​គេ​សង្ឃឹមថា​អាច​ចំណាយ​ប្រាក់​ដល់​ទៅ ៧០​ម៉ឺន​ផោន​សម្រាប់​ការព្យាបាល​ក្នុង​សហរដ្ឋអាមេរិក​។​

​    ​ហើយ​បណ្តា​ប្រិយមិត្ត​ទាំងអស់ ត្រូវបាន​ស្នើសុំ​ដើម្បី​បរិច្ចាគ​ត្រឹម​១​ផោន​ប៉ុណ្ណោះ​នៅឯ​វេ​ប​សាយ chasethewind.co.uk និង​គណនី Twitter របស់គាត់​ផ្ទាល់​ដែលមាន​ឈ្មោះថា @Bradleysfight ខណៈដែល Bradley បាន​ដឹកនាំ​ដៃ​កីឡាករ Jermain Defoe និង​ក្រុម​ឆ្មា​ខ្មៅ Sunderland ចូលទៅក្នុង​ទីលាន​សម្រាប់​ការប្រកួត​ក្នុងផ្ទះ​របស់​ពួកគេ​ក្នុងជំនួប​ជាមួយ Everton កាលពី​ថ្ងៃ​ចន្ទ​។​

​    ​Bradley កាន់តែ​ជិត​ទៅរក​ការព្យាបាល​របស់គាត់ បន្ទាប់ពី​ការប្រកួត​នេះ ខណៈដែល Everton បានប្រកាសថា ពួកគេ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ២០​ម៉ឺន​ផោន​សម្រាប់​រូបគាត់​។​

​    ​ផេ​ករ​បស់ Bradley បច្ចុប្បន្ន រៃអង្គាស​លុ​បាន​ដល់ ៧០០.០០០ ផោន​ហើយ ខណៈដែល​មានការ​បរិច្ចាគ​ជា​បន្ត​បន្ទាប់ពី​សាធារណៈ​ជន​៕

adverise with khmeread

មតិយោបល់