adverise with khmeread 1

ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

    ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ត្រូវបាន អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជាក់ស្តែង​ករណី​ជួញ​គ្រឿងញៀន​នៅ​ចំនុច​ក្នុង​ចំការ​ជម្ពូ និង​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃទី ០៧ មករា ឆ្នាំ ២០១៦ ។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៣​នាក់ គឺ​១-​ឈ្មោះ​ចាន់ អេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ភ្នំពេញ មុខរបរ កម្មករសំណង់ ២-​ឈ្មោះ​ជី​ម សុខ​លីម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​និង​៣-​ឈ្មោះ​ជី​ម សុខលាភ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ភ្នំពេញ មុខរបរ​បម្រើ​តុ​ការ ។​
    មន្ត្រី​ដដែល​បន្តថា ប្រតិបត្តិការ​នេះ​ក្រុម​ជនសង្ស័យ​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​បណ្តាល​ឲ្យ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ហើម​មុខ ។ រីឯ​ដកហូត​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា​៣​កញ្ចប់​តូច​ដែលមាន​ទម្ងន់​០.០៦​ក្រាម​,​ទូរស័ព្ទដៃ​២ គ្រឿង និង​ខ្សែដៃ​លោហៈធាតុ​ពណ៌​លឿង​១​ខ្សែ​។​
   បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​និតិ​វី​ធី ៕​

adverise with khmeread

មតិយោបល់