adverise with khmeread 14355900 1118674098219464 363116307 n

Zlatan Ibrahimovic ព្រលះ​ពួក​អ្នក​ច្រណែន Paul Pogba

    ​Zlatan Ibrahimovic បាន​ហក់​ចេញមក​ការពារ​មិត្ត​រួម​ក្រុម​បិសាច​ក្រហម Manchester United របស់ខ្លួន Paul Pogba បន្ទាប់ពី​ខ្សែបម្រើ​ថ្លៃ​ដាច់​គេ​របស់​ពិភពលោក​រូបនេះ ទទួលរង​នូវ​ការរិះគន់​ចំពោះ​ទម្រង់​លេង​ក្នុងជំនួប Manchester Derby របស់​ពួកគេ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ បាន​ខកខាន​ក្នុងការ​បង្កើត​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់ ខណៈដែល​មេឃ​ខៀវ Manchester City បាន​វាយលុក​យ៉ាង​សន្ធាប់​នៅ​តង់​ទីមួយ​។​

​    ​ប៉ុន្តែ Ibrahimovic បាន​ចេញមក​ជំទាស់​រាល់​ការរិះគន់​នេះ​ថា ពួក​អ្នក​រិះគន់​នឹង​ស្ងាត់​មាត់​ឆាប់ៗ​នេះ ហើយ​បញ្ជាក់ថា ទស្សនៈ​របស់​ពួកគេ​គឺ​ជំរុញ​ដោយ​ភាព​ច្រណែនឈ្នានីស​។​

​    ​Ibrahimovic បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ SFR Sport ថា "​មនុស្ស​ច្រណែនឈ្នានីស ដែល​បាន​និយាយ​ពី​គាត់​នឹង​លេបសម្តី​របស់​ពួកគេ​ទាំងអស់ ដែល​បាន​ពេបជ្រាយ​មកលើ​គាត់ (Pogba)"៕

adverise with khmeread

មតិយោបល់