adverise with khmeread 14328819 1059012970880284 2099844878 n

ឃាត់ខ្លួន​ម៉ែ​យ៉ែម​បានម្នាក់ កន្លែងកោស​ជប់យីហោ"៧៧៧៧"

    ​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បានធ្វើការ​បង្ក្រាប​ទីតាំង​បម្រើសេវា​ផ្លូវភេទ​មួយកន្លែង ដែល​ជ្រក​ក្រោម​យីហោ​កោស​ជប់ ម៉ាស្សា "៧៧៧៧" នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យរ​ស្ស៊ី ផ្ទះ​លេខ​៣៥ ផ្លូវ​៤៣០ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​ម៉ែ​យ៉ែម​ម្នាក់ និង​រំដោះ​ស្ដ្រី​រងគ្រោះ​៣​នាក់​ផ្សេងទៀត​។​

    ​លោក ផាត់ ផល្លា នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន និង​មានការ​សម្រប​ស​ម្រូ​លពី លោក ចែ សុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ម៉ែ​យ៉ែម​ម្នាក់​ឈ្មោះ យ៉ ធី​ង៉ោ ព្រមទាំង​រំដោះ​ស្ដ្រី​រងគ្រោះ​៣​នាក់​ផ្សេងទៀត​។​

​    ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​នាំខ្លួន​ម៉ែ​យ៉ែម ទៅធ្វើ​ការសួរនាំ​ដើម្បី​ចាត់ការ​បន្ដ ហើយ​ធ្វើ​ការអប់រំ​ណែនាំ ដល់​ស្ដ្រី​រងគ្រោះ​ទាំង​៣​នាក់​៕​

adverise with khmeread

មតិយោបល់