14331688 1059015307546717 94352425 n %281%29

ចោរគ្នាពីរនាក់លួចម៉ូតូថ្ងៃទី ១១ ជាប់ខ្នោះម្នាក់នៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ជាប់ខ្នោះម្នាក់ទៀត ដេកគុកទាំងគូ!

    ភ្នំពេញ​ ៖ កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក បាន​សហការ​ជា មួយ​កម្លាំង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក បាន​ឃាត់ ខ្លួន​ជនសង្ស័យម្នាក់ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង១០​នាទីនៅ​ចំណុច​ផ្លូវ​លេខ​១៨៦ ក្រុមទី​៩ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពីបទ​លួច​ម៉ូតូ នៅ ចំណុច​ផ្ទះ​លេខ​៧១​ហាស់ ផ្លូវ​លេខ​២៧១ ក្រុមទី ៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ៥​ជិត​ភ្លឺ និងបន្តទៅ​ចាប់​ជនសង្ស័យ ម្នាក់ទៀត​នៅ​ព្រឹក​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​ជិត​ក្លឹប សីត​ធីក្លឹប នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ​។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ មិន សុផល ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី​អគ្គនាយក ដ្ឋា​ន​រតនាគារជាតិ ស្នាក់នៅផ្ទះ​លេខ​៧១​ហាស់ ផ្លូវ លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ 

    ជនសង្ស័យ​ទី​១​.ឈ្មោះ ឡា​ច សុភ័ណ ហៅ ឡូ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៣៤ ផ្លូវម៉ៅ​សេទុង ក្រុមទី​៨ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ, និង​បន្តទៅ​ចាប់ខ្លួន​ជនសង្ស័យទី២.​ឈ្មោះ យុង បញ្ញា ភេទ​ប្រុស
អាយុ​២៦​ឆ្នាំ មុខ​របប​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។ នៅ​ជិត​ក្លឹប សីត​ធី ក្លឹប នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ​វ​ត្ថុ​តាង​ដែលចាប់បានរួមមាន៖ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​2012 ពាក់​ស្លាក​លេខ ប៉ៃលិន 1A-9033 មាន​លេខ​តួ និងលេខ​ម៉ា​ស៊ី​ន 8734985 (បានប្រគល់​ឱ្យ​ជនរងគ្រោះ​វិញ)។ 

​    ប៉ូលិសបន្តថា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០១៦ វេលា​ម៉ោង ៥​ជិត​ភ្លឺ ជនរងគ្រោះ​ បាន​ជិះ​ម៉ូតូ​មក​ចត​ទុក​នៅ​ខាងក្រោយ​ផ្ទះ ហើយ​បាន​ដើរចូលទៅក្នុង​ផ្ទះមួយ​ភ្លែត លុះ​ចេញ​មកវិញ ស្រាប់តែ​បាត់​ម៉ូតូ ក៏​ប្តឹង​មក​សមត្ថកិច្ច​ឱ្យ​ជួយ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោងប្រហែល ៨​ព្រឹក កម្លាំង​សមត្ថកិច្ច​បាន​ល្បាត​ការពារ សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ដល់​ចំណុច​ផ្លូវ​លេខ ១៨៦ ក្រុមទី​៩ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ បានប្រទះឃើញ​ជនសង្ស័យ​ខាងលើ កំពុង​ជិះ​ម៉ូតូ​ជនរងគ្រោះ ​ក៏បានធ្វើការ​ឃាត់ខ្លួន​តែម្តង។ 

    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាក​សួរ និង កសាង​សំណុំ​​រឿង​បញ្ជូនទៅ​តុលាការ ចាត់ការតាមផ្លូវ​ច្បាប់៕​

មតិយោបល់