adverise with khmeread 1

ចូលចិត្ត​ទប់​បត់ជើងតូច​ពិតជា​គ្រោះថ្នាក់​មិន​នឹកស្មាន​ដល់​!

    ​ជាធម្មតា​ប្រសិនបើ​អ្នក​ផឹកទឹក​ច្រើន អ្នកនឹង​ចូល​បន្ទប់ទឹក​សឹងតែ​រាល់ ២០ នាទី​ម្តង​។ ហេតុអ្វី​បានជា​អ្នក​មិនអាច​បញ្ឈប់​ខ្លួន​អ្នក​បន្ទាប់ពី​នោម​រួច​? វា​គឺ​ដោយសារតែ​ការបញ្ចេញ​ទឹកនោម​ធ្វើឱ្យមាន​អារម្មណ៍ល្អ​ដល់​ខួរក្បាល​របស់​អ្នក​។ នេះ​បើ​យោងតាម​លោក Judd W. Moul នាយក​ផ្នែក​វះកាត់​ខាង​បំពង់​ទឹក​ម៉ូ​ត្រ​នៃ​មជ្ឈមណ្ឌល​ក្រពេញ​ប្រូ​ស្តា​ត​ឌូ​កេ (Duke Prostate Center)​។​

​    ​ប្រសិនបើ​អ្នកធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ទប់​នោម​នោះ​មិនល្អ​ទេ វា​អាចធ្វើឱ្យ​ប្លោកនោម​ស្ទះ និង​នាំឱ្យ​ខូច​ទៀតផង​។​

​    ​ជាក់ស្ដែង គ្រូពេទ្យ​ទាហាន​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ផឹកស្រា​អស់ ៣ ដប​នៅ​ពេលយប់ ហើយ​ទ្រាំ​មិន​ចេញ​នោម​។ ប្លោកនោម​របស់គាត់​ក្លាយជា​តឹង​ណែន​ខ្លាំង ប្រៀប​បីដូច​ជា​ប៉ោង​ប៉ោង​ជិត​ផ្ទុះ​។​

​    ​មនុស្ស​នោម​យ៉ាងហោចណាស់ ៦ ដង​ក្នុង​មួយថ្ងៃ ការដែល​ទ្រាំ​មិន​នោម​រយៈពេល ១ ទៅ ២ ម៉ោង​មិនមាន​បញ្ហា​នោះទេ ប៉ុន្ដែ​ធ្វើបែបនេះ​រយៈពេល​យូរ វា​អាច​បំផ្លាញ​ប្លោកនោម​របស់​អ្នក​បាន​។ បើ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ គួរតែ​បញ្ចេញ​វា​កុំ​ទុក ព្រោះ​វា​អាច​នាំឱ្យ​ខូច​ប្លោកនោម​នៅ​ថ្ងៃ​អនាគត​៕

adverise with khmeread
ប្រភព៖ menshealth

អ្នកនឹងចូលចិត្ត

មតិយោបល់