adverise with khmeread 1

អត្ថប្រយោជន៍​ត្រកួន​ចិន​ចំពោះ​សុខភាព​ច្រើន​អនេក​បែបនេះ ទើប​វា​ថ្លៃ​ជាង​ត្រកួន​បឹង​

    ​ត្រកួន​ចិន គឺជា​បន្លែ​ដែល​និយម​ញ៉ាំ​បំផុត​នៅ​តំបន់​អាស៊ី​។ វា​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​រាងកាយ ជាពិសេស​ស្បែក​និង​ខួរក្បាល​។ វា​មាន​ផ្ទុក​នៅ​សារធាតុ​ជាច្រើន​ដូចជា ទឹក ជាតិ​ដែក វីតាមីន C, A និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​។ វា​អាច​យកទៅ​ញ៉ាំ​ឆៅ​ក៏បាន និង​ចម្អិន​ក៏បាន​។​

​    ​អត្ថប្រយោជន៍​របស់​ត្រកួន​ចិន​៖
​    ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- ព្យាបាល​កើត​លឿង និង​បញ្ហា​ថ្លើម​
​    ​- ព្យាបាល​ភាពស្លេកស្លាំង​
​    ​- ព្យាបាល​ការ​ទល់លាមក និង​បញ្ហា​រំលាយ​អាហារ​
​    ​- បង្ការ​ទឹកនោមផ្អែម​
​    ​- ការពារ​ជំងឺ​គាំងបេះដូង​
​    ​- បង្ការ​មហារីក​
​    ​- ល្អ​សម្រាប់​ភ្នែក​
​    ​- ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- មាន​ប្រសិទ្ធភាព​ព្យាបាល​ដំបៅ ឈឺចាប់​ការ​មក​រដូវ ឈឺធ្មេញ នោម​ទាស់ ឈាម​ច្រមុះ​។​ល​។​
​    ​- ទឹក​ត្រកួន​ចិន​លាយ​ជាមួយនឹង​ទឹក​ប្រើ​ជាមួយនឹង​បង់​រុំ​ដើម្បី​ព្យាបាល​ជំងឺ​គ្រុន​។​
​    ​- បង្ការ​ពិស​
​    ​- បង្ការ​ភាព​ចាស់​
​    ​- ព្យាបាល​ជំងឺ​ស្បែក​ដូចជា កើត​ស្រែង បង្ការ​រមួលក្រពើ​ពេល​លេង​កីឡា ព្យាបាល​មុន ស្បែក​ក្រហម​។​ល​។​
​    ​- ព្យាបាល​រមាស់​ស្បែក ឬ​សត្វល្អិត​ខាំ លាយ​អំបិល​ជាមួយនឹង​ត្រកួន​ចិន កិន​វា​ឱ្យទៅជា​ម្សៅ យក​កន្សែង​រុំ​នៅ​កន្លែង​ឈឺ​។​
​    ​- បង្ការ​សក់​ជ្រុះ ជួយ​ឱ្យ​សក់​ដុះ​ច្រើន ជួយ​ស្បែកក្បាល​និង​សក់​មាន​សុខភាព​ល្អ កិន​ត្រកួន​ចិន ជាមួយនឹង​សាឡា​ត់​បញ្ចូល​គ្នា សម្រិត​យកតែ​ទឹក​ផឹក​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់