adverise with khmeread 1

គីម​ជុង​អ៊ុន​ប្រកាស​យ៉ាង​កម្រ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជាបន្ទាន់ ក្រោយ​ទឹកជំនន់​បំផ្លាញ​ប្រទេស​នេះ​យ៉ាងដំណំ​

    ​របប​របស់លោក​គីម​ជុង​អ៊ុន​បានធ្វើការ​អំពាវនាវរ​ក​ជំនួយ​ខណៈ​ទឹកជំនន់​ដ៏​ធំ​បាន​កម្ទេច​អាណាចក្រ​ក្រីក្រ​មួយ​នេះ ដោយបាន​ផ្លាញ​ភូមិ ទីក្រុង និង​វាលស្រែ​ជាច្រើន​។​

​    ​ជាមួយ​ការទទួលស្គាល់​ដ៏​កម្រ​ថា​ប្រទេស​នេះ​ត្រូវការ​ជំនួយ​ស្ទើរ​ដាច់ខ្យល់ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​បាន​ទទួលស្គាល់ថា ពួកគេ​កំពុង​ប្រឈម​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ចាប់តាំងពី​ឆ្នាំ ១៩៤៥ ហើយ​ប្រជាជន​របស់ខ្លួន​កំពុង​ជួប​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​។​

​    ​អង្គការសហប្រជាជាតិ​បានការ​ព្យាករ​ថា មនុស្ស​ចំនួន ១៣៣ នាក់​ត្រូវបាន​សម្លាប់ និង ៣៩៥ នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ខណៈ​មនុស្ស​ជាង ១០ ម៉ឺន​នាក់​ខ្វះ​ជម្រក និង ១៤ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

​    ​របាយការណ៍​និយាយថា ផ្ទះ​ចំនួន ១៧.០០០ ខ្នង​ត្រូវបាន​បំផ្លាញ និង​ខូចខាត​ខណៈ​ទឹកជំនន់​បាន​វាយប្រហារ​ប្រជាជាតិ​មួយ​នេះ​ដោយបាន​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ង Lionrock​។​

​    ​តំបន់​ដែល​ប៉ះពាល់​ខ្លាំងជាងគេ​គឺ​នៅ​ជុំវិញ​ទន្លេ Tumen ដែល​ខ័​ណ្ឌ​ចែក​ព្រំដែន​រវាង​ចិន និង​កូរ៉េខាងជើង​។ ដី​កសិកម្ម​ចំនួន ២៤.០០០ ហិកតា​នៅក្នុង​តំបន់​ត្រូវបាន​បំផ្លាញ ដែល​នេះ​ជា​រឿង​កាន់តែ​អាក្រក់​ចំពោះ​កូរ៉េ​កុម្មុយនីស្ត​។​

​    ​ឥឡូវនេះ អាជ្ញាធរ​កូរ៉េខាងជើង​នឹង​ស្វាគមន៍​រាល់​ទីភ្នាក់ងារ​ជំនួយ​លោកខាងលិច​ដើម្បី​ជួយ​ទប់ស្កាត់​មហន្តរាយ​មនុ​ស្ស​ជាតិ​ដែល​កំពុង​កើតឡើង​។ ការផ្គត់ផ្គង់​ទឹក​ទៅកាន់​មនុស្ស​ចំនួន ៦០ ម៉ឺន​នាក់​ត្រូវបាន​កាត់ផ្តាច់ និង​មធ្យោបាយ​ដឹកជញ្ជូន​ក៏ត្រូវ​បាន​បំផ្លាញ​ផងដែរ​។​

​    ​គ្រោះមហន្តរាយ​នេះ​បានកើត​ឡើង បន្ទាប់ពី​របប​លោក​គីម​ជុង​អ៊ុន​បាន​រំខាន​ពិភពលោក​ជាមួយ​ការធ្វើ​តេស្ត​គ្រាប់បែក​នុយ​គ្លេ​អែរ​របស់ខ្លួន និង​គំរាម​ធ្វើសង្គ្រាម​៕

​ប្រភព​៖ dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់