1

ថៃ​និយាយថា ជន​អន្តោ​ស​ប្រវេសន៍ ដែល​ដណ្តើម​ការងារ​ប​ម្រុ​ង​សម្រាប់​ប្រជាជន​ថៃ​ច្រើនជាងគេ​គឺ​វៀតណាម​

    ​យោងតាម​ស្នងការ​ប៉ូលិសអន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Nathathorn Prohsunthorn បានឱ្យដឹងថា ជនជាតិ​វៀតណាម ដែល​មក​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍ គឺជា​ក្រុម​ជនបរទេស​ដែលមាន​ចំនួន​ច្រើនជាងគេ​បំផុត ដែល​កំពុងធ្វើការ​ងារ​ខុសច្បាប់​ក្នុង​មុខរបរ​បម្រុង​ទុក​សម្រាប់​ប្រជាជន​ថៃ​។ 

​    ​លោក Nathathorn បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ​នៅ​កិច្ចប្រជុំ​មួយ​ជាមួយ​ប៉ូលិសអន្តោប្រវេសន៍​មក​ពី​ខេត្ត​អាយុ​ធ្យា ផា​ធុម​ថា​នី ស៊ី​ង​បុរី ស៊ូ​ផន​បុរី ឡុ​ប​បុរី និង​ណុន​ថា​បុរី ស្តីពី​ការបញ្ឈប់​អន្តោប្រវេសន៍​ខុសច្បាប់​។​

​    ​លោក​និយាយថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់ ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ​ក្នុង​ការងារ ដែល​បម្រុង​ទុក​សម្រាប់​ប្រជាជន​ថៃ​។ 

​    ​លោក​ឧ​ត្ត​ម​សេនីយ​ឯក Nathathorn និយាយថា "​ដោយ​កាន់​លិខិតឆ្លងដែន​ជាមួយ​ទិដ្ឋាការ​ទេសចរណ៍ ៣០ ថ្ងៃ​និង​ជាមួយ​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​អ្នកវិនិយោគ​វៀតណាម ពួកគេ​បាន​បើក​តូប​លក់​អីវ៉ាន់​នៅ​ផ្សារ​នានា​ក្នុងប្រទេស​ថៃ​"​។ 

​    ​ក្នុងការ​ឆ្មក់​បង្ក្រាប​ថ្មីៗ​នេះ ប៉ូលិសអន្តោប្រវេសន៍រ​ក​ឃើញ​ជនជាតិ​វៀតណាម​បើក​តូប​លក់ដូរ ៣១ កន្លែង​នៅក្នុង​ផ្សារ Khlong Toey ក្នុង​ក្រុង​បាងកក​។ 

​    ​ពួកគេ​បាន​ដណ្តើម​ការងារ​បម្រុង​ទុក​សម្រាប់​ប្រជាជន​ថៃ ហេតុដូច្នេះ​វា​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ថៃ​។ លោក​ឧ​ត្ត​ម​សេនីយ​ឯក Nathathorn និយាយថា ពួកគេ​ក៏បាន​កេង​ផលចំណេញ​ដោយ​ការដាក់​ថ្នាំ​លើ​ទំនិញ និង មិនបាន​យកចិត្តទុកដាក់​លើ​អនាម័យ​នោះឡើយ​។ 

​    ​មេ​ប៉ូលិស​អន្តោ​ប្រវេ​សរូប​នេះ​និយាយថា ជន​អន្តោ​ស​ប្រវេសន៍​ខុសច្បាប់​ទាំងនេះ​ត្រូវតែ​ចុះ​ក្នុង​បញ្ជីខ្មៅ និង ត្រូវ​នាំខ្លួន​ប្រឈមមុខ​តាម​វិធាន​ច្បាប់​ដ៏​តឹងរ៉ឹង​។ 

​    ​នៅក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត​អយុធ្យា ប៉ូលិស​អន្តោ​ស​ប្រវេសន៍​ត្រូវបាន​ប្រាប់​ឱ្យ​ឃ្លាំមើល​រោងចក្រ​នានា​ដើម្បី​ស្វែងរក​ជន​អន្តោ​ស​ប្រវេសន៍​ខុសច្បាប់​។ រាល់​ពលករ​អន្តោប្រវេសន៍​ទាំងអស់​ត្រូវតម្រូវ​ឱ្យមាន​លិខិតអនុញ្ញាត​ការងារ​។ ថៅកែ​របស់​ពួកគេ​ក៏​តម្រូវឱ្យ​ជូនដំណឹង​ជាប្រចាំ​ដល់​ប៉ូលិស​អំពី​ព័ត៌មាន​លម្អិត​របស់​ព​លករ​អន្តោ​ស​ប្រវេ​ស៍ ដែល​ពួកគេ​ជួល​ផងដែរ​៕ 

​ប្រភព​៖ បាងកក​ប៉ុស្តិ៍​

មតិយោបល់