adverise with khmeread 1

អ៊ីចឹង​ទេតើ​បានជា​រកលុយ​បាន​ប៉ុន្មាន​មិនចេះ​សល់​! ការ​ជ្រើស​ពណ៌​កាបូប​ត្រូវ​តាម​ថ្ងៃកំណើត​ជួយ​ឱ្យ​លុយ​កើតកូន​

    ​ពណ៌​កាបូប​លុយ​នីមួយៗ​សុទ្ធ​តែមាន​ឥទ្ធិពល​លើ​ប្រាក់​ដែល​រកបាន​សម្រាប់​មនុ​ស្សម្នាក់ៗ ផ្អែក​តាម​ថ្ងៃកំណើត​របស់​ពួកគេ​។ វា​អាច​មិនត្រូវ ១០០% ប៉ុន្តែ​យ៉ាងហោចណាស់ វា​ក៏មាន​ឥទ្ធិពល​មកលើ​ចំណូល​របស់​អ្នក តាម​កម្លាំង​ផ្លូវ​ងងឹត ដែល​អ្នកមើល​មិនឃើញ​ដែរ​។ តាម​ក្បួន​ហុងស៊ុយ​បុរាណ​ចិន​/​ថៃ ការ​ជ្រើស​ពណ៌​កាបូប​លុយ​ត្រូវ​តាម​ថ្ងៃកំណើត នឹង​ជួយ​ឱ្យ​លុយ​ចេះ​កើតកូន​។​

​    ​១. កើត​ថ្ងៃអាទិត្យ​៖ គួរប្រើ​កាបូប​លុយ​ពណ៌​បៃតង​។​
​    ​២. កើត​ថ្ងៃ​ចន្ទ​៖ គួរប្រើ​កាបូប​លុយ​ពណ៌​ស្វាយ ឬ ត្នោត​។​
​    ​៣. កើត​ថ្ងៃ​អង្គារ​៖ គួរប្រើ​កាបូប​លុយ​ពណ៌​ផ្កាឈូក​។​
​    ​៤. កើត​ថ្ងៃ​ពុធ​៖ គួរប្រើ​កាបូប​លុយ​ពណ៌​បៃតង​។​
​    ​៥. កើត​ថ្ងៃ​ព្រហស្បតិ៍​៖ ប្រើ​បាន​គ្រប់​ពណ៌ លើកលែង​ពណ៌​ខ្មៅ​មួយគត់​។​
​    ​៦. កើត​ថ្ងៃ​សុក្រ​៖ គួរប្រើ​កាបូប​លុយ​ពណ៌​ផ្កាឈូក និង ខៀវ​។ 
​    ​៧. កើត​ថ្ងៃសៅរ៍​៖ គួរប្រើ​កាបូប​លុយ​ពណ៌​ស្វាយ និង​ខៀវ​។​

​    ​បញ្ជាក់​៖ ពណ៌​ខ្មៅ​អាច​ប្រើ​បាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់គ្នា (​លើកលែង​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍​) វា​មិន​ប៉ះពាល់​ហុងស៊ុយ​ប្រាក់ចំណូល​ទេ ប៉ុន្តែ​វា​ក៏​មិន​ជួយ​ឱ្យ​លុយ​ចេះ​កើតកូន​ដែរ គឺ​ធម្មតាៗ​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់