adverise with khmeread 1

មិន​នឹកស្មាន​! ពោត​បារាំង​អាច​សម្អាត​ជាតិពុល​ចេញពី​តម្រងនោម​បាន​!

    ​ពោត​បារាំង​ត្រូវបាន​គេ​ស្គាល់​ភាគច្រើន​ក្នុងប្រទេស​ហ្វី​លី​ភី​ន អាមេរិក និង​អង់គ្លេស​។ ពោត​បារាំង​ឆៅ​មួយ​កែវ​មាន​ផ្ទុក កាល់​ឡូរី ៣០, ជាតិ​សរសៃ ៣ ក្រាម​, ប្រូតេអ៊ីន ២ ក្រាម​, ជាតិ​ស្ករ ៧,៦ ក្រាម​, វីតាមីន C ២១ មិ​លី្ល​ក្រាម​, អាស៊ីត​ហ្វូ​លិ​ក ៨០ មិ​លី្ល​ក្រាម និង​ម៉ាញ៉េ​ស្យូ​ម ៦០ មិ​លី្ល​ក្រាម​។​

​    ​ពោត​បារាំង​មាន​សមត្ថភាព​បំបាត់​រោគសញ្ញា​ជំងឺហឺត កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ លាង​សម្អាត​តម្រងនោម​ពី​ជាតិពុល និង​បង្ការ​ខូច​តម្រងនោម ហើយ​វា​ក៏​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ លើសពីនេះ​ទៀត វា​ជួយ​ដល់​ជំរុញ​ដល់​ការ​ស្រូបយក​ជាតិ​ស្ករ​ក្នុង​ក្រពះ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​យក​ពោត​បារាំង ៣ ទៅ ៤ កាត់​ក្បាល​និង​កន្ទុយ​ចេញ​។ ដាក់​ក្នុង​ទឹក​ក្ដៅ និង​ទុកចោល​មួយ​យប់​។ ផឹក​មុន​ពេលបាយ​ព្រឹក ជួយ​សម្អាត​ជាតិពុល​ក្នុង​តម្រងនោម​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុងពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់