adverise with khmeread 123123123

ប៉ូលិសស្រុកកោះធំ ឃាត់ខ្លួនជនជាតិវៀតណាមឆ្លងដែនមកលក់ឆ្នោតខុសច្បាប់១៨នាក់

     កណ្ដាល ៖ ប៉ូលិស​ស្រុក​កោះធំ បាន​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៨​នាក់ ដែល​លួច​ឆ្លងដែន​ដោយ​ខុស្សច្បាប់​មក​លក់​ឆ្នោត នៅក្នុង​ស្រុក​កោះធំ កាលពី​ម៉ោង ៦​និង​៥០​នាទី ព្រឹក​ថ្ងៃទី​៨ មករា ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល និង​ចាប់​យកបាន​ឆ្នោតជាតិ​វៀតណាម ចំនួន​២២៥០​សន្លឹក និង​លុយ​វៀតណាម​មួយចំនួនទៀត​។​
     លោក​ឈឿន ប៊ុន​ឆន អធិការ​អធិការ​ប៉ូលិស​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​១៨​នាក់ នេះ​ធ្វើឡើង​បន្ទាប់ពី ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍ មក​ថា មាន​ជនជាតិ​វៀតណាម ច្រើន​នាក់​បានមក​ដើរ​លក់​ឆ្នោត ក្នុងភូមិ​សាស្ដ្រ ស្រុក​កោះធំ និង​មាន​ខ្លះទៀត​ធ្វើដំណើរ ទៅ​លក់​ឆ្នោត​នៅ​ភ្នំពេញ ។​
     បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​៨ មករា​លោក​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ស្រុក ធ្វើការ​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ប្រុស ស្រី ចំ​នួ​ួ​ន​១៨​នាក់ ក្នុងនោះ ស្រី​៣​នាក់ និង​ចាប់​យកបាន សន្លឹក​ឆ្នោតជាតិ វៀតណាម​ចំនួន​២២៥០ សន្លឹក និង​លុយ​៦៥​ម៉ឺន​ដុង នាំមក​អធិការដ្ឋាន​ស្រុក ដើម្បី​ធ្វើការ​សាកសួរ ។​
    ក្នុងចំណោម​១៨​នាក់ មាន​ស្រី​៣​នាក់​ក្នុងនោះ​មាន​៨​នាក់ អត់​មាន​លិខិតឆ្លងដែន​និង​បន្ត​សុំ​គោលការណ៍ ដើម្បី​អនុវត្តតាម​នីតិវិធី បន្តទៀត​៕​

adverise with khmeread

មតិយោបល់