adverise with khmeread 1

អា​ថ៍កំ​បាំង​ជួយ​ឱ្យ​សម្រស់​វ័យក្មេង​បានយូរ ស្ថិត​លើ​ទម្លាប់ ៥ ចំណុច​នេះ​សោះ​!

    ​អ្វីដែល​មនុស្ស​គ្រប់រូប​ចង់បាន​គឺ​សម្រស់​ស្រស់ស្អាត​។ មនុស្ស​ខ្លះ​បាន​ទៅ​វះកាត់ ឬ​ប្រើប្រាស់​ផលិតផល​ដើម្បី​បំបាត់​ស្នាម​ជ្រួញ និង​បង្ការ​ភាព​ចាស់​។​

​    ​អ្នក​មិនអាច​បង្ការ​ភាព​ចាស់​ដោយសារតែ​រឿង​ទាំង​នោះបានទេ ប៉ុន្ដែ​អ្នក​អាចធ្វើ​អ្វីមួយ​ដើម្បី​ពន្យារ​ភាព​ចាស់​បាន​។ ហើយ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​បែប​ធម្មជាតិ និង​គ្មាន​ការវះកាត់​នោះឡើយ​។​

​    ​១- លាប​ក្រែ​ម​ការពារ​ពន្លឺ​កម្ម​រស្មី UVB និង UVA ។​
​    ​២- ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់​។​
​    ​៣- បរិភោគ​អាហារ​មាន​សុខ​ភាពល្អ​ដូចជា​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ផ្លែឈើ និង​បន្លែ​បៃតង​ឱ្យបាន​ច្រើន និង​ចៀសវាង​អាហារ​សម្បូរ​ខ្លាញ់ និង​មាន​ជាតិ​កាល់​ឡូរី​ខ្ពស់​។​
​    ​៤- គេង​ឱ្យបាន​គ្រប់គ្រាន់​។​
​    ​៥- សើច​ឱ្យបាន​ច្រើន និង​គិតតែ​រឿង​សប្បាយៗ​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់