adverise with khmeread Untitled 1

អ្នកជិតខាង​រអ៊ូ​រឿង​ថ្លង់​រាល់​យប់​ពេក តារាចម្រៀង Drake ទិញ​ផ្ទះ​ពួកគេ​យក​ផ្តាច់​តែម្តង​ក្នុងតម្លៃ​ជិត ៨ លាន​ដុល្លារ កុំឱ្យ​រអ៊ូ​ពេក

    ​ដោយ​ទទួល​បានការ​ត្អូញត្អែរ​ចាប់តាំងពី​ចូលមក​រស់នៅក្នុង​វីឡា​តម្លៃ ៧,៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១២​មក តារាចម្រៀង Rap សញ្ជាតិ​កាណាដា Drake បានសម្រេច​ចិត្ត​តាម​ការសន្យា​របស់គាត់​ដោយ​ទិញ​ផ្ទះ​អ្នកជិតខាង​ប្រសិនបើ​ពួកគេ​រអ៊ូរ​រឿង​សំឡេង​រំខាន​។​

​    ​តារាចម្រៀង​ដ៏​ល្បី​កំពុង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​ជាច្រើន​រូបនេះ​បាន​ជះ​លុយ​ចំនួន ២,៨៥ លាន​ដុល្លារ​សម្រាប់​ផ្ទះ​នៅ​ទីក្រុង Hidden Hills រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ ដោយ​សាងសង់​ក្នុង​ឆ្នាំ ១៩៥៥ ដី​ទំហំ ៤១២ ម៉ែត្រការ៉េ​មួយ​នេះ​មានផ្ទះ​ដ៏​ធំ​មួយ​ដែលមាន​បន្ទប់ដេក​ចំនួន ៤ និង​បន្ទប់ទឹក​ចំនួន ៥​។​

​    ​ជាមួយ​ដំបូល​វាល​ល្ហល្ហេវ និង​ពិ​ដាន​ខ្ពស់ ផ្ទះ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​មួយ​នេះ​ក៏មាន​កន្លែង​កម្តៅ​ជាច្រើន អាង​ហែល​ទឹក​នៅ​ទីធ្លា​ជុំវិញ​ផ្ទះ និង ផ្ទះសំណាក់​មួយទៀត​លើដី​ទំហំ ៧៥ ម៉ែត្រការ៉េ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់