adverise with khmeread 1

ក្រុមហ៊ុន​មួយ​ឆ្លៀតឱកាស​បង្កើត​ខ្សែ​សម្រាប់​កាស​ឥត​ខ្សែ AirPods ក្នុងតម្លៃ ១០ ដុល្លារ​

    ​បន្ទាប់ពី​ក្រុមហ៊ុន Apple បានប្រកាស​ពី​កាស​គ្មាន​ខ្សែ AirPods ជាមួយ iPhone 7 កាលពី​សប្តាហ៍​មុន អតិថិជន​ជាច្រើន​បាន​ត្អូញត្អែរថា ពួកគេ​ខ្លាច​បាត់​កាស​ឥត​ខ្សែ​របស់ខ្លួន​។​

​    ​យ៉ាងណាក្តី ក្រុមហ៊ុន​ផលិត​ស្រោម​ទូរស័ព្ទ Spigen បាន​រកឃើញ​ដំណោះស្រាយ​សម្រាប់​អតិថិជន Apple ដោយ​ពួកគេ​បាន​ផលិត​ខ្សែ​យ៉ាង​ពិ​សេសមួយ​សម្រាប់ AirPods តែម្តង​។ ខ្សែ​នេះ​មាន​ទំហំ​តូច​ល្មម សាមញ្ញ ស្រាល និង​ប្រើប្រាស់​បានយូរ​។ ចំពោះ​តម្លៃ​របស់​វា​វិញ ក្រុមហ៊ុន Spigen បានសម្រេច​ចិត្ត​ដាក់លក់​ក្នុងតម្លៃ ១០ ដុល្លារ​តែប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់