adverise with khmeread Unnamed

រថយន្ត​កុងតឺន័រ​បើក​បុក​ចូល​ផ្ទះសំណាក់​សេះ​មាស​សង្ស័យ​ម្ចាស់​ស្រវឹង​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសា​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​សង្ស័យ​ម្ចាស់​ស្រវឹង​ជ្រុល​បុក​ចូល​ផ្ទះសំណាក់​យីហោ​សេះ​មាស​បណ្តាលឱ្យ​រង​ការខូចខាត នៅ​កណាត់​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ ថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ប្រភេទ​កុងតឺន័រ​ដឹក​ទូ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក់​លេខ​ភ្នំពេញ ​4A-1606 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះសំណាក់​ដែលមាន​យីហោ​សេះ​មាស​បណ្តាលឱ្យ​រង​ការខូចខាត​របង​និង​បែក​ទុយោ​ទឹក​។​

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ហើយ​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​សហការ​ជាមួយ​ប៉ូលិស​ជំនាញ​មក​ធ្វើការ​វាស់វែង​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាមច្បាប់៕


adverise with khmeread

មតិយោបល់